មកស្គាល់សៀវភៅចំនួន៥ក្បាល ដែលមហាសេដ្ឋីបច្ចេកវិទ្យា Bill Gates ចូលចិត្តអាន ក្នុងឆ្នាំ២០២១

//s9.kh1.co/80/800215c746247ca96919f6e8f4dc2d3156871d7d.jpg
បច្ចេកវិទ្យា

 ២៣-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

នៅក្នុងឆ្នាំនេះ លោក Gates បានណែនាំសៀវភៅប្រភេទបែបវិទ្យាសាស្ត្រប្រឌិតចំនួនពីរ ដែលធ្វើឲ្យគេគិតអំពី ថាតើមនុស្សអាចប្រើបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមបែបណា។

បរទេស៖ កាលពីថ្ងៃចន្ទ មហាសេដ្ឋី Bill Gates បានណែនាំបញ្ជីសៀវភៅដែលគាត់ចូលចិត្តអាន ជាមួយនឹងការបង្ហោះនៅលើប្លក់ (blog) ដែលពន្យល់ពីមូលហេតុដែលក្នុងចំណោមសៀវភៅ៥ក្បាល មាន២ក្បាលគឺជាប្រភេទវិទ្យាសាស្ត្រប្រឌិត ដែលគាត់បានជ្រើសរើស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលនៅវ័យកុមារ គាត់បានបង្ហាញថា គាត់ឈ្លក់វង្វេងជាមួយប្រភេទរឿងវិទ្យាសាស្ត្រប្រឌិត។ បើទោះជាកាន់តែចាស់គាត់ផ្ដោតសំខាន់ទៅលើសៀវភៅមិនមែនបែបប្រឌិត ថ្មីៗនេះគាត់រកឃើញថា ខ្លួនគាត់បានវិលត្រលប់ទៅអានប្រភេទសៀវភៅដែលគាត់ចូលចិត្តកាលពីនៅក្មេងវិញ។ នៅក្នុងឆ្នាំនេះ លោក Gates បានណែនាំសៀវភៅប្រភេទបែបវិទ្យាសាស្ត្រប្រឌិតចំនួនពីរ ដែលធ្វើឲ្យគេគិតអំពី ថាតើមនុស្សអាចប្រើបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមបែបណា។

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលលោក Gates បានចំណាយពេលច្រើនឆ្នាំកន្លងទៅ ដើម្បីបង្ហាញពីតម្រូវការនៃការបង្កើតថ្មីខាងបច្ចេកវិទ្យា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។​ កាលពីខែកុម្ភៈ លោកបានបោះពុម្ពសៀវភៅផ្ទាល់ខ្លួន លើប្រធានបទ “How to Avoid a Climate Disaster”។ ហើយទាំងនេះគឺជាសៀវភៅចំនួន៥ ដែលគាត់ចូលចិត្តអាន​ ប្រចាំឆ្នាំនេះរួមមាន៖

១. ‘Klara and the Sun’ ដោយអ្នកនិពន្ធ Kazuo Ishiguro

២. ‘Project Hail Mary’ ដោយអ្នកនិពន្ធ Andy Weir

៣. ‘A Thousand Brains: A New Theory of Intelligence’ ដោយអ្នកនិពន្ធ Jeff Hawkins

. ‘The Code Breaker: Jennifer Doudna, Gene Editing, and the Future of the Human Race’ ដោយអ្នកនិពន្ធ Walter Isaacson

៥. ‘Hamnet’ ដោយអ្នកនិពន្ធ Maggie O’Farrell៕

វីដេអូ

ប្រភព: CNBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T