សញ្ញាអាថ៌កំបាំងឆ្លាក់នៅលើថ្ម ត្រូវបានរកឃើញនៅក្នុងប្រទេសកាតា ហើយអ្នកជំនាញមិនទាន់បកស្រាយចេញ

//s9.kh1.co/2d/2db7fea6150388cbab31e869e9cc68c10d779aca.jpg
សង្គម

 ២៣-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកជំនាញមិនអាចបញ្ជាក់ឲ្យបានច្បាស់ ពេលណាចម្លាក់ថ្ម Al Jassasiya ត្រូវបានបង្កើត ឬបង្កើតឡើងដោយអ្នកណានោះឡើយ

កាតា៖ នៅលើទីតាំងដ៏សោះកក្រោះនិងខ្យល់បក់បោកនៃឆ្នេរសមុទ្រភាគឦសាន តំបន់ Al Jassasiya គឺជាកន្លែងស្នាដៃសិល្បៈថ្មដ៏ធំនិងសំខាន់បំផុតរបស់ប្រទេសកាតា។ សរុបមក បុរាណវិទូបានរកឃើញចម្លាក់ថ្មសរុបប្រហែល៩០០ នៅតំបន់ Al Jassasiya។ ពួកវាភាគច្រើនគឺជាសញ្ញាប្រហោង ដ៏គួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានរៀបចំជាលំនាំផ្សេងៗគ្នា រួមទាំងជាជួរនិងរាងដូចផ្កា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានទីតាំងចម្លាក់ថ្មចំនួន១២ នៅក្នុងប្រទេសកាតា ដែលមានទីតាំងភាគច្រើននៅតាមឆ្នេរសមុទ្ររបស់ប្រទេសនេះ។ តំបន់ Al Jassasiya ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ១៩៥៧។ ជាង៦សប្ដាហ៍នៅចុងឆ្នាំ១៩៧៣និងដើមឆ្នាំ១៩៧៤ ក្រុមជនជាតិដាណឺម៉ាកដឹកនាំដោយបុរាណវិទូ លោក Holger Kapel និងកូនប្រុសរបស់គាត់ Hans Kapel បានធ្វើការសិក្សាមួយយ៉ាងយកចិត្តទុកដាក់ ដោយបានធ្វើកាតាឡុកតំបន់ទាំងមូលនេះ មានទាំងការថតរូបនិងគូរ។ ក្នុងចំណោមតួលេខនិងសមាសភាពតែមួយដែលចងក្រងជាឯកសារ ច្រើនជាងមួយភាគបីមានសញ្ញាសម្គាល់ប្រហោង ក្នុងការកំណត់រចនាសម្ព័ន្ធ រាង និងទំហំផ្សេងៗ។

គំរូដ៏លេចធ្លោបំផុតពាក់ព័ន្ធនឹងជួរពីរស្របគ្នាមានរន្ធចំនួន៧ ដែលអ្នកខ្លះជឿថា គឺជាល្បែង mancala (ស្រដៀងគ្នានឹងបាយខុំ) ដែលជាក្ដារល្បែងដ៏ពេញនិយមនៅលើពិភពលោក តាំងពីបុរាណកាលមក។ អ្នកផ្សេងទៀតមិនយល់ស្របនឹងទ្រឹស្ដីនេះទេ ដោយបង្ហាញថា រន្ធមួយចំនួននៅតំបន់ Al Jassasiya គឺមានទំហំតូចណាស់សម្រាប់ទម្លាក់ថ្មចូល ខណៈរន្ធខ្លះទៀតស្ថិតនៅលើជម្រាលមិនអាចលេងបានទេ។ អ្នកជំនាញមិនអាចបញ្ជាក់ឲ្យបានច្បាស់ ពេលណាចម្លាក់ថ្ម Al Jassasiya ត្រូវបានបង្កើត ឬបង្កើតឡើងដោយអ្នកណានោះឡើយ តែពួកគាត់បានយល់ស្របគ្នាថា ចំណុចដ៏គួរឲ្យចាប់អារម្មណ៍បំផុត គឺចម្លាក់មានរាងដូចជាទូក៕

https://s9.kh1.co/__image/w=650,h=366,q=100/2d/2ddb57b0cc98d5afa0a06550d1914a5f1c6f24e6.jpg
https://s9.kh1.co/__image/w=650,h=366,q=100/6f/6f58f94ee23b6e5231560ef667dec5aeb2b4ef2f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/e8/e8ee98d7e39474b87e267a95c4e3b60c75e1a0c8.jpg
https://s9.kh1.co/__image/w=650,h=366,q=100/61/612306987709feee98f32702d0c8dbf35afcb7e9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a6/a6df95e990f5ebacd5d7bcbccb008df35618e276.jpg
https://s9.kh1.co/__image/w=650,h=366,q=100/46/466133db19bca249d3f896e9796fc4e4828517e7.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a5/a5f82c461cf00fd042ba972beda4700c2c156f97.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7f/7f8f6e8c4d5d387d8f30a7e8a650aef6ff75d4ab.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T