លុយជ្រុះពេញផ្លូវ អ្នកណាមិនចុះរើស? មានអី ចុងក្រោយអ្នកដែលចុះរើស ស៊យធំទៅវិញ (មានវីដេអូ)

//s9.kh1.co/d9/d977894c27a9b5a56999e075672c728ec4ba4e62.jpg
សង្គម

 ២២-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ប្រាក់ដែលអ្នកដំណើររើសបាន ត្រូវបានប្រមូលយកទៅវិញ និងឃាត់ខ្លួនអ្នករើសចំនួនពីរនាក់ផងដែរ

អាមេរិក៖ កាលពីសុក្រទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នាវេលាម៉ោងប្រហែល៩:០០នាទីព្រឹក នៅលើដងផ្លូវមួយកន្លែង ក្នុងទីក្រុងខាលបាដ នៃរដ្ឋកាលីហ្វ័រញ៉ា មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ដោយរថយន្ដដឹកប្រាក់មួយគ្រឿង បានបើកសំដៅទៅកាន់ធនាគារក្នុងស្រុកមួយកន្លែង តែលុះមកដល់ចំណុចកើតហេតុ ទ្វាររថយន្ដក៏របើក និងធ្វើឲ្យក្រដាសប្រាក់ជាច្រើនប៉ើងហោះ ជ្រុះពេញដីតែម្ដង។ ទន្ទឹមនឹងនេះ មានអ្នកដំណើរជាច្រើនបានចតរថយន្ដចោល និងចុះទៅរើសយ៉ាងមានសេចក្ដីសុខ និងសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មានស្ត្រីម្នាក់ជាអ្នកមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គមតិកតុក ដែលមានអ្នកតាមដានចំនួនជាង២.៦លាននាក់ បានថតជាវីដេអូបង្ហាញពីទិដ្ឋភាពនៃការចុះរើសប្រាក់ និងយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលបានការរាយការណ៍រួចមក ខាងក្រុមប៉ូលិសបានចុះទៅដល់ទីតាំងផ្ទាល់ និងហាមឃាត់សកម្មភាពនៃការរើសលុយពីសំណាក់អ្នកដំណើរ។ ហើយប្រាក់ដែលអ្នកដំណើររើសបាន ត្រូវបានប្រមូលយកទៅវិញ និងឃាត់ខ្លួនអ្នករើសបានចំនួនពីរនាក់ផងដែរនៅកន្លែងកើតហេតុផ្ទាល់ ព្រោះចាត់ទុកថាជាទង្វើខុសច្បាប់ ទាំងដែលដឹងថា ប្រាក់មានប្រភពមកពីណា។ ចំពោះករណីនេះ ខាងប៉ូលិសនឹងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកដែលបានរើសបន្ថែមទៀត៕

ប្រភព: Ladbible

សូមទស្សនារូបភាពនិងវីដេអូ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T