វិមានដ៏ធំស្កឹមស្កៃ របស់សុនខមានបំផុតលើពិភពលោក បានដាក់លក់ក្នុងតម្លៃ៣២លានដុល្លារ

//s9.kh1.co/68/68b4d3e104cecec1730445b814c4b9384020e2fa.jpg
សង្គម

 ២២-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ម្ចាស់របស់ជីតាវា បន្សល់ទុកនូវទ្រព្យសម្បត្តិរាប់លានដុល្លារនៃចំនួនទឹកប្រាក់ប្រមាណ៥៨លានដុល្លារអាមេរិក

អាមេរិក៖ វិមានដ៏ធំស្កឹមស្កៃ នៅរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក របស់សុនខមួយក្បាល ដែលជាសុនខអ្នកមានជាងគេបំផុតលើពិភពលោក បានដាក់លក់ក្នុងតម្លៃ៣២លានដុល្លារអាមេរិកឯណោះកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា សុនខ Gunther IV ជាប្រភេទពូជសុនខអាល្លឺម៉ង់ និងជាកូនចៅសុនខជំនាន់ក្រោយ ហើយត្រូវបានស្ត្រីជាម្ចាស់របស់ជីតាវា បន្សល់ទុកនូវទ្រព្យសម្បត្តិរាប់លានដុល្លារនៃចំនួនទឹកប្រាក់ប្រមាណ៥៨លានដុល្លារអាមេរិកឲ្យទៅកាន់ជីតារបស់វា មុនពេលអ្នកស្រីស្លា.ប់បាត់បង់ជីវិតទៅនៅឆ្នាំ១៩៩២ម៉្លេះ។ តួយ៉ាង ចាប់តាំងពីពេលនោះមក ទ្រព្យសម្បត្តិព្រមទាំងការមើលថែ ត្រូវបានគ្រប់គ្រងដោយក្រុមអ្នកដោះស្រាយយ៉ាងយកចិត្តទុកដាក់ផងដែរ ដែលវិមានបានទិញនាឆ្នាំ២០០០ពីតារាចម្រៀងប៉ុបដ៏ល្បីល្បាញម្នាក់ ក្នុងតម្លៃត្រឹមតែ៧.៥លានដុល្លារអាមេរិកប៉ុណ្ណោះ។

ជាក់ស្ដែង វិមាននេះ បានស្ថិតនៅក្នុងទីតាំងដែលគេចង់បានបំផុតក្នុងទីក្រុង សម្រាប់អចលនទ្រព្យលក្ខណៈឯកជន ដោយមានទំហំផ្ទៃដីប្រមាណ៤,៧៣៨ម៉ែត្រការ៉េ ហុំព័ទ្ធជាមួយនឹងទេសភាពខៀវស្រងាត់ អាងហែលទឹក ឆ្នេរសមុទ្រ និងទិដ្ឋភាពនៃទីក្រុងជាដើម។ ចំណែកក្នុងវិមានមានបន្ទប់គេងចំនួន៨ បន្ទប់ទឹក៨.៥ និងបូករួមទាំងគ្រឿងសង្ហារឹមយ៉ាងប្រណិតជាច្រើនផងដែរ៕

ប្រភព: Daily Mail / Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T