មហាជនលើកឡើងថា ទោះតារាសម្ដែងនោះល្បីប៉ុណ្ណា មិនប្រាកដថាចេញមកថត ហើយរឿងនោះក៏ល្បីទេ!

//s9.kh1.co/82/827daabba8f6af5866c7f76e3d86b0f27e558513.jpg
យុវវ័យ

 ២២-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

មហាជនជនដែលជាអ្នកនិយមលេងអ៊ីនធើណែតនិយាយថា ទោះបីជាយកតារាសម្ដែងស្រីប្រុសល្បីប្រចាំ K-Drama មកលេងរឿងក៏មិនប្រាកដថាសុទ្ធតែទទួលបានជោគជ័យដែរ!

កូរ៉េខាងត្បូង ៖ នៅលើវេទិកាសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធើណែតបានចងក្រងបញ្ជីរឿងភាគដែលកំពុងចាក់ផ្សាយនាពេលនេះ ហើយបានបង្ហាញថា ៖ «សព្វថ្ងៃនេះ តារាសម្តែងប្រុស តារាស្រីល្បីៗ មិនអាចធានាថា ទទួលបានជោគជ័យ ក្នុងរឿង K-Drama នោះទេ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះក៏បង្ហាញ ការវិនិច្ឆ័យដោយចំណាត់ថ្នាក់អ្នកមើលតាមប៉ុស្តិ៍ដែលចាក់ផ្សាយរឿងភាគទាំងនេះផងដែរ ដោយរឿងទាំងនោះសុទ្ធតែរួមសម្ដែងដោយកំពូលតារាល្បីៗប្រចាំ K-Drama រួមមាន ៖

១. រឿង Reflection of You ចាក់នៅបុស្តិ៍ JTBC សម្តែងដោយ Go Hyun Jung រកបាន Top viewer rating: ៣.៦%

រឿង Reflection of You
រឿង Reflection of You

២. រឿង Inspector Yoo ចាក់នៅបុស្តិ៍ JTBC សម្តែងដោយ Lee Young Ae រកបាន Top viewer rating: ២.៧%

រឿង Inspector Yoo
រឿង Inspector Yoo

៣. រឿង Jirisan ចាក់នៅបុស្តិ៍ tvN សម្តែងដោយ Jun Ji Hyun និង Joo Ji Hoon រកបាន Top viewer rating: ១០.៧%

រឿង Jirisan
រឿង Jirisan

៤. រឿង​ Now, We Are Breaking Up ចាក់នៅបុស្តិ៍ SBS សម្តែងដោយ Song Hye Kyo និង Jang Ki Yong រកបាន Top viewer rating: ៨.០%

រឿង​ Now, We Are Breaking Up
រឿង​ Now, We Are Breaking Up

៥. រឿង Melancholia ចាក់នៅបុស្តិ៍ tvN សម្តែងដោយ Im Soo Jung និង Lee Do Hyun រកបាន Top viewer rating: ៣.៦%

រឿង Melancholia
រឿង Melancholia

ទន្ទឹមនឹងបញ្ជីនេះ អ្នកបង្ហោះរូបនេះបានបញ្ចេញមតិថា នេះជាការបញ្ជាក់ម្តងទៀតថា ភាពខ្លាំងរបស់រឿងគឺអាស្រ័យទៅលើការសរសេរ និងសាច់រឿង ជាជាងតម្លៃកេរ្តិ៍ឈ្មោះរបស់តួសម្តែង លើសពីនេះអ្នក​និយម​លេង​អ៊ីនធើណែតផ្សេងទៀតបង្ហាញការយល់ឃើញដូចខាងក្រោម ៖​

ត្រូវហើយ យើងក៏ត្រូវយល់ថា តារាសម្ដែងទាំងនេះសុទ្ធតែជាតារាជើងចាស់មែន តែមិនប្រាកដថាលេងរឿងហើយផ្ទុះល្បីរឿងនោះទាំងអស់ទេ វាអាស្រ័យលើហេតុផលផ្សេងៗដែរ។ អាចថាវា​មិន​ទាក់ទងនឹងតារាសម្ដែងល្បីទេ វាអាចពាក់ព័ន្ធនឹង​គុណភាព​នៃ​រឿង​។ មិនអាចធានាបានទេ វា​អាច​បត់បែន​បានគ្រប់ពេលវេលា។ ខ្ញុំយល់ស្របថារឿងទាំងនេះ មិនសូវចាប់អារម្មណ៍ទេ លើកលែងតែរឿង Jirisan និងរឿង Inspector Yoo។​ ខ្ញុំ​មិន​គិត​ថា​ការ​វាយតម្លៃ​អ្នក​មើល និង​ភាគរយ​នោះទេ ព្រោះ​ថាសព្វ​ថ្ងៃ​នេះ​គេ​ចូល​ចិត្ត​មើល​តាម​ពេល​វេលា​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​ក៏មើល Netflix ឬ​វេទិកា​ផ្សេង​ទៀតក៏ថាបាន។...៕

មតិមហាជន

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T