Rolls-Royce ជឿថា យន្តហោះអគ្គិសនីរបស់ខ្លួនមួយនេះ មានល្បឿនលឿនជាងគេ នៅលើពិភពលោក

//s9.kh1.co/da/dab9db5c16d63006cef52841eef6ff3590152360.jpg
យានជំនិះ

 ២១-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន Roll-Royce បាននិយាយថា យន្តហោះរបស់ខ្លួនមានកញ្ចប់ថ្មដែលមានថាមពលខ្លាំងបំផុត ដែលអាចសាកទូរសព្ទ៧,៥០០គ្រឿង

បរទេស៖ ក្រុមហ៊ុន Rolls-Royce ជឿជាក់ថា យន្តហោះ Spirit of Innovation របស់ខ្លួនអាចជាយន្តហោះលឿនបំផុតរបស់ពិភពលោក ដែលប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលផ្នែកផ្លូវអាកាសនេះ ស្ថិតនៅក្នុងទីក្រុង Derby បាននិយាយថា យន្តហោះនេះបានឈានដល់ល្បឿនអតិបរិមា៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង កំឡុងពេលធ្វើការសាកល្បង នៅទីតាំងធ្វើតេស្ដពិសោធន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាត្រូវបានគេគិតថា បានបង្កើតកំណត់ត្រាពិភពលោកថ្មី លើចម្ងាយបីផ្សេងគ្នា។ តួលេខនេះត្រូវបានបញ្ជូនទៅសហព័ន្ធកីឡាអាកាសពិភពលោក ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ការហោះហើរសាកល្បងបានធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Boscombe Down នៅក្រុង Amesbury ក្នុងតំបន់ Wiltshire នៅថ្ងៃទី១៦ ខែវិច្ឆិកា។ ការសម្រេចបាននូវល្បឿនកំពូលនេះត្រូវបានធ្វើឡើងដោយ លោក Phill O'Dell។

Rolls-Royce បាននិយាយថា យន្តហោះ Spirit of Innovation មានល្បឿនជាង២១៣.០៤គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងកំណត់ត្រាមុន ដោយក្រុមហ៊ុន Siemens eAircraft ដំណើការដោយយន្តហោះ Extra 330 LE Aerobatic ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Roll-Royce បាននិយាយថា យន្តហោះរបស់ខ្លួនមានកញ្ចប់ថ្មដែលមានថាមពលខ្លាំងបំផុត ដែលអាចសាកទូរសព្ទ៧,៥០០គ្រឿង៕

https://s9.kh1.co/__image/w=650,h=366,q=100/cb/cb6b9255b0116b3256d3f44d4b56d5e848e78234.jpg
https://s9.kh1.co/__image/w=650,h=366,q=100/41/41835f66b6e57e1584279c34fa7a71c5c4004d50.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T