កំពង់ចាម៖ នៅពេលខាងមុខនេះ អភិបាលខេត្តកំពង់ចាម សាងសង់វិមានឯករាជ្យ ទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរៀបចំសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ ប្រវត្តិសាស្រ្ត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ការគ្រោងសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ធ្វើឡើង ខណៈពេលដែល ឯកឧត្តម ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំសាងសង់វិមានឯករាជ្យនេះ អាជ្ញាធរខេត្ត មានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ គឺសំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត ។ គោលដៅមួយទៀត ដើម្បី ទុកជាកន្លែងបូជា ជាពិសេស នៅពេលដែលអាជ្ញាធរ ខួបកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្នាមព្រហស្ថ របស់ ព្រះរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។
បើតាម លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានបញ្ជាក់ថា ទីតាំងដែល ឯកឧត្តម អភិបាលខេត្ត សម្រេចសាងសង់វិមានឯករាជ្យ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ មាត់ច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម ។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ សាងសង់ពង្រីកផ្លូវជាតិ ឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូត មកដល់ចំណុចទន្លេអុំ ដើម្បី បង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យ ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋ មកកម្សាន្ត ផងដែរ ។
លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា តាមការរំពឹងទុក វិមានឯករាជ្យនេះ ឯកឧត្តម អភិបាលខេត្ត តម្រូវឲ្យជាងសាងសង់រួចរាល់ មុនថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២២ ៕
សូមចូលទស្សនារូបភាពខាងក្រោម៖


