បរទេស៖ យោងតាមរបាយការណ៍ពីគេហទំព័រ Android Police បានឲ្យដឹងថា ទូរសព្ទ Samsung Galaxy S21 Fan Edition (FE) ដែលមិនទាន់ត្រូវបានប្រកាស បានក្លាយជាគោលដៅនៃការបែកធ្លាយមួយ។ ទូរសព្ទ S21 FE ត្រូវបានគេសន្មត់ថា ជាជម្រើសសម្រាប់តម្លៃកម្រិតថវិកា ក្រៅពីទូរសព្ទកំពូល S21។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពសម្រាប់ផ្សព្វផ្សាយលើទីផ្សារ ដែលធ្វើឲ្យលេចធ្លាយដោយគេហទំព័រ Coinbrs បង្ហាញរូបភាពជាច្រើននៃឧបករណ៍ ហើយវាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលមានរាងប្រហាក់ប្រហែលនឹង S21។ ដូចដែលបានកត់សម្គាល់ដោយ Coinbrs ឧបករណ៍នេះត្រូវបានគេរាយការណ៍ថា នឹងមានកាមេរ៉ាចំនួន៣នៅពីខាងក្រោយរបស់វា រួមមានសេនស័រគោល 64MP, depth sensor មួយ, និងសេនស័រទូលាយមួយ។ នៅផ្នែកខាងមុខ វាត្រូវបានគេបង្ហាញថា មានរន្ធកាមេរ៉ាមួយទំហំ 32MP ជាមួយនឹងមុខងារស្កេនក្រយៅដៃក្រោមអេក្រង់ផងដែរ។
នៅពេលប្រៀបធៀបជាមួយអេក្រង់ទំហំ6.2អ៊ីញរបស់ S21 ទូរសព្ទ S21 FE មានពាក្យចចាមអារ៉ាមថា មានអេក្រង់ធំជាងមុន ដោយមានទំហំ6.4អ៊ីញ FHD+ 120Hz AMOLED។ Coinbrs បាននិយាយទៀតថា វាក៏អាចមានថ្មធំជាង 4,500mAh ដែលគាំទ្រការសាកលឿន 15W ដែលជាការអាប់ដេតតូចមួយពីថ្ម 4,000mAh របស់ S21។ ទាក់ទងនឹងថាមពេលដំណើរការ Coinbrs រំពឹងថា វានឹងមកជាមួយ Snapdragon 888 ឬបន្ទះឈីប Exynos 2100 អាស្រ័យលើទីផ្សារ ក៏ដូចជារ៉េមដល់ទៅ 12GB និងអង្គផ្ទុកទិន្នន័យ 256GB៕



ប្រភព: The Verge