BLAKCPINK លេងម៉ូតសក់ផ្កាឈូកគ្រប់គ្នាហើយ! តោះទៅលាបដែរ កុំឲ្យចាញ់ Idol

//s9.kh1.co/6d/6d893ec6131c6a71fe0a0875758e85d6aeb1396e.jpg
យុវវ័យ

 ១២-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ស្រីស្អាត BLACKPINK ពេលដាក់សក់ពណ៌ផ្កាឈូកដូចគ្នា ម្នាក់ៗបង្អួតសម្រស់មិនឲ្យចាញ់គ្នា នៅឡើយតែនៅហ្វេនៗចាំអីទៀត តោះនាំគ្នាទៅលាបដែរកុំឲ្យចាញ់ Idols!

កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងស្រី​ BLACKPINK បានសាងប្រជាប្រិយភាពស្ទើរតែគ្រប់ដណ្ដប់ពាសពេញសកលលោក ជាមួយសមត្ថភាព និងជំនាញដ៏អស្ចារ្យរបស់ពួកគេទាំង រាំ រ៉េប ច្រៀង សម្ដែង ជាពិសេសរូបសម្រស់ និងការតែងខ្លួន ស្ទីលសម្លៀកបំពាក់ ម៉ូតសក់របស់ពួកគេក៏ជាទីចាប់អារម្មណ៍របស់ហ្វេនៗ តាំងពីបង្ហាញខ្លួនដំបូងៗមកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយដល់ស្ទាយ៍តែងខ្លួន ពួកគេសុទ្ធតែមានការពេញនិយមខុសៗគ្នា តែម្នាក់ៗក៏មើលទៅស្អាត មានទាក់ទាញ ថែមទាំងជះមន្តស្នេហ៍មិនចាញ់គ្នាឡើយ តែទោះជាយ៉ាងនេះក្ដី ថ្មីៗ BLACKPINK កំពុងក្លាយជាប្រធានបទគួរចាប់អារម្មណ៍ជាថ្មីម្ដងទៀត ជាមួយស្ទីលម៉ូតសក់ពណ៌ផ្កាឈូកដូចគ្នារបស់ស្រីស្អាតទាំង ៤ដួងនេះ។

ជាមួយនឹងរូបភាព ប៉ុន្មានសន្លឹករបស់តារាស្រីប្រចាំផលិតកម្ម YG ដែលដាក់សក់ពណ៌ Pink បែបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេសហ្វេនៗរបស់ក្រុមនេះ នាំគ្នាយកទៅចែករំលែកជាហូរហែ​ ដោយសរសើរថាពេល សមាជិកក្រុម BLACKPINK លេងស្ទីលដាក់សក់ផ្កាឈូកដូចគ្នាអញ្ចឹងទៅ ម្នាក់ៗលេចធ្លោខ្លាំង ចេញមកល្អឆើតឆាយសាកសមឥតទាស់ បង្អួតសម្រស់មិនឲ្យចាញ់គ្នាឡើយ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
Jennie
Jennie
Jisoo
Jisoo
Rosé
Rosé
Lisa
Lisa
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T