មិនធម្មតា! ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ កំពុងឡើងកូដខ្លាំង ហើយត្រូវបានគេប្រៀបធៀបជាមួយ Tesla

//s9.kh1.co/e3/e32e3869ac4d7d0b3445f6c607a01a10208581a5.jpg
យានជំនិះ

 ១១-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន Rivian ត្រូវបានគេប្រៀបធៀបទៅនឹងក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលបានផ្លាស់ប្ដូរទីផ្សារសម្រាប់រថយន្តអគ្គិសនី។

បរទេស៖ ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Rivian បានកើនឡើង កាលពីថ្ងៃពុធ ដោយបានបង្កើនតម្លៃទីផ្សាររបស់ក្រុមហ៊ុនដល់១០០ពាន់លានដុល្លារ។ ភាគហ៊ុន Rivian បានកើនឡើង៣០ភាគរយ នៅថ្ងៃដំបូងនៃការជួញដូរ។ នោះបានធ្វើឲ្យក្រុមហ៊ុននេះ ដែលកំពុងអភិវឌ្ឍរថយន្តអគ្គិសនីតូចៗដឹកទំនិញ ភីកអាប់ និង SUV ក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃបំផុតទីពីរ នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Tesla។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ Rivian ទើបតែចាប់ផ្ដើមចែកចាយរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន ដល់អតិថិជន នៅក្នុងខែកញ្ញា។ អាជីវកម្មនេះដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានធ្វើឲ្យខាតបង់ប្រាក់ជាង២ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុននេះទទួលបានប្រាក់ជាង១១.៩ពាន់លានដុល្លារ ពីវិនិយោគិនដែលបានទិញភាគហ៊ុនតម្លៃ៧៨ដុល្លារក្នុងមួយហ៊ុន លើសពីកម្រិតដែលក្រុមហ៊ុនបានរំពឹងទុក។

ក្រុមហ៊ុន Rivian ត្រូវបានគេប្រៀបធៀបទៅនឹងក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលបានផ្លាស់ប្ដូរទីផ្សារសម្រាប់រថយន្តអគ្គិសនី។ ក្រុមហ៊ុននេះបានយកឈ្នះគូប្រជែង រួមមាន Ford និង General Motors ក្នុងការរចនានិងផលិតរថយន្តកាំមីញ៉ុងភីកអាប់ ហើយគ្រោងនឹងចាប់ផ្ដើមដាក់លក់រថយន្ត SUV របស់ខ្លួន នៅក្នុងខែធ្នូ និងរថយន្តតូចៗដឹកជញ្ជូនអីវ៉ាន់ នៅឆ្នាំ២០២៣៕

រថយន្តរបស់ក្រុមហ៊ុន Rivian
រថយន្តរបស់ក្រុមហ៊ុន Rivian

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T