ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ បន្ទាប់ពីលោក Musk ឲ្យអ្នកគាំទ្រ បោះឆ្នោតសម្រចចិត្តលក់ភាគហ៊ុន

//s9.kh1.co/92/922e78f8623df7945d866c58cf17cf9453b193d3.jpg
យានជំនិះ

 ០៩-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ភាគហ៊ុន Tesla បានធ្លាក់ចុះប្រហែល៣ភាគរយ ក្នុងជំនួញពេលព្រឹក ក្នុងទីក្រុងញូវយ៉ក ដោយបានងើបឡើងបន្តិចពីការធ្លាក់ចុះទីផ្សារមុន៦ភាគរយ។

បរទេស៖ ជាង៣០ពាន់លានដុល្លារត្រូវបានខ្ទាតចេញពីតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកតាមដាន (followers) រាប់លាននាក់របស់លោក Elon Musk បានបោះឆ្នោតគាំទ្រឲ្យរូបគាត់ លក់ភាគហ៊ុន១០ភាគរយរបស់គាត់នៅក្នុងក្រុមហ៊ុន។ ភាគហ៊ុន Tesla បានធ្លាក់ចុះប្រហែល៣ភាគរយ ក្នុងជំនួញពេលព្រឹក ក្នុងទីក្រុងញូវយ៉ក ដោយបានងើបឡើងបន្តិចពីការធ្លាក់ចុះទីផ្សារមុន៦ភាគរយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Musk បានបង្ហោះសារកាលពីថ្ងៃសៅរ៍ថា គាត់នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Twitter សម្រេចចិត្តថាតើគាត់គួរលក់១០ភាគរយនៃភាគហ៊ុន១៧០.៥លាន ដែលគាត់បានកាន់កាប់នៅក្នុងក្រុមហ៊ុន Tesla ដែរឬទេ។ ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ Twitter៖ ៥៨ភាគរយនៃអ្នកបោះឆ្នោតជាង៣.៥លាននាក់បានយល់ស្រប នៅពេលការស្ទង់មតិបានបិទ កាលពីថ្ងៃអាទិត្យ។ លោកបានបន្ថែថា លោកនឹងធ្វើតាមលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែមិនទាន់ប្រកាសថាយ៉ាងណានោះទេ បើមានអ្វី លោកនឹងធ្វើវាបន្ទាប់។

លោក Elon Musk
លោក Elon Musk

លោក Musk មិនទទួលបានប្រាក់ខែពីក្រុមហ៊ុន Tesla ទេ។ ភាគហ៊ុន១៧០.៥លានរបស់គាត់នៃ Tesla មានតម្លៃ២០៨.៣ពាន់លានដុល្លារ គិតត្រឹមការបិទការជួញដូរ កាលពីថ្ងៃសុក្រ។ ដោយមានតម្លៃ១,២២២.០៩ដុល្លារក្នុងមួយហ៊ុន ១០ភាគរយនឹងមានតម្លៃ២០.៨ពាន់លានដុល្លារ។ គាត់កាន់កាប់៨០ភាគរយនៃភាគហ៊ុន Tesla ១៧០.៥លាន។

គិតត្រឹមថ្ងៃអាទិត្យនេះ លោក Musk គឺជាបុរសដែលមានជាងគេបំផុតនៅលើផែនដី ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន៣៣៨ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T