ត្រឹមវ័យ ២១ឆ្នាំ និស្សិតរូបនេះ រកបានជាងកន្លះលានដុល្លារ ពីអាហារូបករណ៍ ៣ ផ្សេងគ្នា

//s9.kh1.co/30/30383e31a2c19944ec663f3fe7ab7388078facd4.jpg
សង្គម

 ០៧-វិច្ឆិកា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

និស្សិតដែលមានឈ្មោះ Kartik Chandra បានអាហារូបករណ៍ចំនួន ៣ ដែលមានតម្លៃស្មើ រហូតដល់ជាងកន្លះលានដុល្លារ។

បរទេស៖ នៅលើគេហទំព័រល្បីឈ្មោះ ដែលត្រូវបានស្គាល់ជា stanford បានចុះផ្សាយពីដំណើរសិក្សា និសិ្សតម្នាក់ ដែលទទួលបាន បានអាហារូបករណ៍ចំនួន ៣ ដើម្បីគាំទ្រការសិក្សាថ្នាក់បណ្ឌិតរបស់លោក ដែលមានតម្លៃស្មើ រហូតដល់ជាងកន្លះលានដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ត្រូវបានឲ្យដឹងថា និស្សិតដែលមានឈ្មោះ Kartik Chandra ជនជាតិ ឥណ្ឌា ដែលមានសញ្ជាតិ អាមេរិក ត្រូវបានគេស្គាល់ជានិស្សិត ដែលបានបញ្ចប់បរិញ្ញាប័ត្រ ពីសកលវិទ្យាល័យ Stanford នៃផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ រូបវិទ្យា និងអង់គ្លេស។

ទន្ទឹមនឹងនេះ គេត្រូវបានដឹងថា​ នៅក្នុងខែឧសភា Chandra បានឈ្នះ ទទួលបានអាហារូបករណ៍ឆ្នាំ ២០២១ ពីមូលនិធិ Fannie និង John Hertz ដែលមានតម្លៃស្មើ ២៥ម៉ឺនដុល្លារ។ ក្នុងឆ្នាំដដែល ខែកក្កដា និស្សិតរូបនេះ នៅតែបន្តបានបានអាហារូបករណ៍ ពី Paul & Daisy Soros Fellowship for New Americans មានតម្លៃស្មើ ៩ម៉ឺនដុល្លារ ជាចុងក្រោយ GRFP មានតម្លៃស្មើ ១៤ ម៉ឺនដុល្លារបន្ថែមទៀត៕

ប្រភព៖ stanford, Phoura Y

សូមទស្សនារូបភាពខាងក្រោម៖

stanford
stanford
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T