ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ជូនមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល!

//s9.kh1.co/38/3874d06b8eeb3b48ba087ee32b0cbd000c9cc6d3.jpg
សង្គម

 ០៥-វិច្ឆិកា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលនេះកំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអោយបន្តការការពារខ្លួនពីជំងឺកូវីដ-១៩ ដើម្បីជំរុញឲ្យបាននូវការចូលរួមរបស់បុគ្គល គ្រួសារ សហគមន៍ ក្នុងការរួមចំនែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះដល់ខ្លួន និងក្រុមគ្រួសារ ត្បិតជំងឺដ៏កាចសាហាវមួយនេះពុំទាន់រលាយបាត់ពីពិភពលោកយើងទាំងស្រុងនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន រៀបចំកម្មវិធីប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាពស្តីពីការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ រួមមាន៖ អាវយឺត ផ្ទាំងបដា និងស្ទិកគឺរូបភាពផ្ទាំងធំ (Poster) សម្រាប់យុទ្ធនាការជាតិក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩" សម្រាប់អប់រំផ្សព្វផ្សាយនៅថ្នាក់រាជធានី-ខេត្ត នៅមជ្ឈមណ្ឌលជាតិកំពស់សុខភាពរបស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ រួមទាំងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផ្ទាល់។

ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 

ថ្លែងក្នុងឱកាសពិធីប្រគល់នូវសម្ភារៈផ្សព្វផ្សាយនេះផងដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុនដែលបានជួយចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបានឧបត្ដម្ភជាសម្ភារអប់រំផ្សព្វផ្សាយជូនដល់ក្រសួងសុខាភិបាល។ លោកជំទាវលើកឡើងថា សម្ភារៈទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយផ្សព្វផ្សាយបន្ដ ក៏ដូចជាការរំលឹកជូនដល់សាធារណបន្ដអនុវត្ដ ៣ការពារ និង៣កុំ ទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុនក្ដី។ លោកជំទាវអំពាវនាវដល់បុគ្គលគ្រប់រូបគ្រួសារ សហគមន៍ និងស្ថាប័នឯកជនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម និងសេដ្ឋកិច្ចតាមគន្លងប្រតីភាពថ្មីដោយម្នាក់ៗទទួលខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកជំទាវបានជូនពរដល់ដឹកនាំកក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុន ជួបប្រទះតែសេចក្ដីសុខ និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា មន្ត្រីថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតកន្លងមកទទួលបានជាលទ្ធផលល្អប្រសើរ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានរហូតដល់ ៨៦.៥៨% នៃប្រជាជនសរុប ដែលលទ្ធផលនេះស្ថិតនៅលំដាប់ខ្ពស់នៅក្នុងអាស៊ាន និងពិភពលោក។

ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗជាមួយរាជរដ្ឋាភិបាលដូចជា៖ ការចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឧបត្ថម្ភដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ការចូលរួមជាមួយកាកកបាទក្រហមកម្ពុជា និងឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗទៅកាន់គោលដៅផ្សេងៗដែលបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩។ល៕

ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
ពិធីប្រគល់-ទទួល សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T