បរទេស៖ ក្រុមហ៊ុន Microsoft និយាយថា ខ្លួនកំពុងបន្ថែមរូបតំណាងនិម្មិត 3D និងមជ្ឈដ្ឋាន ទៅក្នុងប្រព័ន្ធឈែតនៃកម្មវិធី Teams របស់ខ្លួន ដែលជាផ្នែកមួយនៃការជំរុញឆ្ពោះទៅរកពិភពមេតាវើស (metaverse)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលមិនទាន់មាននិយមន័យច្បាស់លាស់ជារួម នៃពិភពមេតាវើស ភាគច្រើនគេផ្ដោតទៅលើកំណែអ៊ីនធឺណេតបែបអនាគត រាប់ចាប់ពីអន្តរទំនាក់ទំនងពិភពនិម្មិត ដែលគ្របដណ្ដប់លើអ្វីៗគ្រប់យ៉ាង មានទាំងការលេងហ្គេមរហូតដល់ការអប់រំ។ ទាំងក្រុមហ៊ុន Microsoft និង Meta កំពុងធ្វើការលើឈែត 3D។ Teams គឺជាកម្មវិធីឈែតអាជីវកម្ម និងវីដេអូខលរបស់ Microsoft ដែលស្រដៀងគ្នានឹងកម្មវិធី Zoom និងកម្មវិធី Google Meet ហើយក៏មានកំណែ version មួយសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
ជាឧទាហរណ៍ រូបនិម្មិត 3D អាចតំណាងឲ្យមនុស្សនៅក្នុងការប្រជុំពីចម្ងាយ នៅពេលដែលពួកគាត់មិនចង់បើកកាមេរ៉ា ហើយរូបតំណាងនឹងបង្ហាញខ្លួនឡើង។ ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធរបស់ខ្លួននឹងប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីធ្វើត្រាប់តាមចលនានិងកាយវិការ ដែលអាចនាំយកវត្តមានរាងកាយរបស់អ្នកចូលទៅក្នុងការសន្ទនា បើទោះជាអ្នកបិទកាមេរ៉ាក៏ដោយ៕


ប្រភព: BBC