បុរសម្នាក់ធ្លាក់ខ្លួនពិការ នឹងទទួលបានប្រាក់ជាង១៧លានដុល្លារ ដោយសារហេតុផលទាំងនេះ

//s9.kh1.co/74/7448a9d91495ed5c746ea2458eca6ce551e32e97.jpg
សង្គម

 ០២-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

រដ្ឋអូហៃអូ នៃសហរដ្ឋអាមេរិក នឹងបង់ប្រាក់ចំនួន១៧.៥លានដុល្លារអាមេរិកដល់បុរសអាយុ២១ឆ្នាំម្នាក់ ដែលបានរងរបួសឆ្អឹងខ្នង

អាមេរិក៖ រដ្ឋអូហៃអូ នៃសហរដ្ឋអាមេរិក នឹងបង់ប្រាក់ចំនួន១៧.៥លានដុល្លារអាមេរិកដល់បុរសអាយុ២១ឆ្នាំម្នាក់ ដែលបានរងរបួសឆ្អឹងខ្នង នៅពេលដែលឆ្មាំពន្ធនាគាររបស់រដ្ឋបានចាប់វា.យខ្នោះដៃ និងទម្លា.ក់គាត់ នៅស្ថាប័នអប់រំកែប្រែ Chillicothe ខណៈពេលនេះ គាត់បានពិការតាំងពីដើមទ្រូងចុះទៅក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ Seth Fletcher ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទចែកចាយផ្សេងៗទាក់ទងនឹងផ្លូវ.ភេទលើអនីតិជន។ ហើយកាលពីទី០២ ខែមេសា ឆ្នាំ២០២០ គាត់ត្រូវបានគេទម្លា.ក់ទៅលើដី ដែលធ្វើឲ្យគាត់ត្អូញត្អែរពីការឈឺចាប់ និងមិនអាចកម្រើកជើងរបស់គាត់បាន។ ឆ្មាំពន្ធនាគារមិនបានខ្វាយខ្វល់ពីការស្រែកឈឺចាប់ឡើយ និងចាប់ទម្លា.ក់គាត់ជាច្រើនដងទៀតតែម្ដង។ លុះពេលដែលគាត់មិនអាចផឹកទឹកដោយខ្លួនឯងបាន ឆ្មាំពន្ធនាគារបានចាក់ទឹកចូលទៅក្នុងមាត់របស់គាត់ និងហូរចូលច្រមុះផងដែរ។

តួយ៉ាង បន្ទាប់ពីបុរសរងគ្រោះ ត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូហៃអូ មានភស្តុតាងសារជាអក្សរមួយបង្ហាញពីឈ្មោះរបស់ឆ្មាំពន្ធនាគារ បានសរសេរថា៖

ក្មេងនោះបានបា.ក់ច្រមុះ ឥឡូវនេះពិការ និងបា.ក់ក ហើយមុខដូចត្រូវបានគេទម្លាក់និងអូ.សតាមផ្លូវបេតុងអីចឹង។ វាពិតជាអារម្មណ៍ល្អណាស់ ដែលបានដឹងថាខ្ញុំជាផ្នែកតូចមួយក្នុងការធ្វើឲ្យពិការ។

សារជាអក្សរ

យ៉ាងណាមិញ បុរសរងគ្រោះបានដាក់សំណុំរឿង ដោយប្រឆាំងនឹងសន្ដិសុខពន្ធនាគារអូហៃអូ និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន២១នាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ហើយអស់រយៈពេលមួយឆ្នាំក្រោយមក ខាងនាយកដ្ឋានពន្ធនាគាររបស់រដ្ឋបានបណ្ដេញមនុស្ស៣នាក់ និងផ្ដល់ការព្យួរការងារដល់បុគ្គលិកពីរនាក់ដែលជាប់ពាក់ព័ន្ធ។ លើសពីនេះ ៦នាក់ផ្សេងទៀតបានលាលែងពីតំណែង ហើយអនុសេនីយ៍ឯកម្នាក់បានចូលនិវត្តន៍ផ្នែកវេជ្ជសាស្រ្ត។

ទន្ទឹមនឹងនេះដែរ ស្ត្រីជាម្ដាយបាននិយាយថា គាត់ពិតជាត្រូវបានប្រាក់ណាស់ដើម្បីជួសជុលផ្ទះ និងធ្វើឲ្យមានភាពងាយស្រួលសម្រាប់រុញរទេះរបស់កូនប្រុស ហើយនឹងចំណាយលើការថែទាំកូនប្រុសពេញមួយជីវិតផងដែរ៕

ប្រភព: Yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T