លោក Elon Musk ហ៊ានលក់ភាគហ៊ុន Tesla ឥឡូវ ដើម្បីដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក តែត្រូវមានលក្ខខណ្ឌ

//s9.kh1.co/33/338b88531c1ce5c41970033c6c55895e9877ced3.jpg
សង្គម

 ០២-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Elon Musk បានស្ម័គ្រចិត្តលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ឥឡូវនេះ ប្រសិនបើអង្គការសហប្រជាជាតិ (UN) អាចបង្ហាញថា ប្រាក់៦ពាន់លានដុល្លារអាចនឹងដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក។

បរទេស៖ លោក Elon Musk បានស្ម័គ្រចិត្តលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ឥឡូវនេះ ប្រសិនបើអង្គការសហប្រជាជាតិ (UN) អាចបង្ហាញថា ប្រាក់៦ពាន់លានដុល្លារអាចនឹងដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក។ ការអត្ថាធិប្បាយរបស់គាត់បានកើតឡើង បន្ទាប់ពីនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ គឺលោក David Beasley ចង់ឲ្យកំពូលអ្នកមានបំផុត ជាពិសេសលោក Jeff Bezos និង Musk បោះជំហានឡើងឥឡូវនេះ នៅលើមូលដ្ឋានតែមួយដើម្បីដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Beasley បាននិយាយថា៖ «ប្រាក់៦ពាន់លានដុល្លារ ដើម្បីជួយមនុស្ស៤២លាននាក់ ដែលនឹងប្រាកដជាស្លាប់ ប្រសិនបើយើងមិនទៅដល់ពួកគេ។ វាមិនមែនជារឿងស្មុគស្មាញនោះទេ»។ តម្លៃនោះស្មើនឹងប្រហែល២ភាគរយ នៃទ្រព្យសម្បត្តិសុទ្ធរបស់លោក Musk។

ដោយបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា៖ «ប្រសិនបើ WFP អាចពិពណ៌នានៅលើបណ្ដាញសង្គម Twitter ថា តើប្រាក់៦ពាន់លានដុល្លារនឹងដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោកបែបណា ខ្ញុំនឹងលក់ភាគហ៊ុន Tesla ឥឡូវនេះ ហើយធ្វើរឿងនេះ»។ លោកបានបន្ថែមថា៖ «ប៉ុន្តែវាត្រូវតែជាគណនេយ្យប្រភពបើកចំហ ដូច្នេះសាធារណជនមើលឃើញយ៉ាងច្បាស់ អំពីរបៀបដែលប្រាក់ត្រូវបានចំណាយ»។

លោក Beasley បានឆ្លើយតបទៅនឹងការបង្ហោះរបស់លោក Musk នៅលើ Twitter ដោយនិយាយធានាដល់មហាសេដ្ឋីរូបនេះថា WFP មានប្រព័ន្ធសម្រាប់តម្លាភាព និងគណនេយ្យប្រភពបើកចំហ។ លោក Beasley បានបន្ថែមទៀតថា ប្រាក់៦ពាន់លានដុល្លារនឹងមិនដោះស្រាយភាពអត់ឃ្លានរបស់ពិភពលោកទេ ប៉ុន្តែវានឹងបង្ការអស្ថិរភាពភូមិសាស្ត្រនយោបាយ ការធ្វើចំណាកស្រុកដ៏ធំ និងជួយសង្គ្រោះមនុស្សចំនួន៤២លាននាក់ នៅលើមាត់ជ្រោះនៃភាពអត់ឃ្លាន៕

លោក Elon Musk
លោក Elon Musk

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T