កូរ៉េខាងត្បូង ៖ ឈានចូលថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀងបទ «BOOMBAYAH» របស់ក្រុមចម្រៀងស្រី BLACKPINK រកបានសមិទ្ធផលសំខាន់ថ្មី ដោយមានចំនួនអ្នកចូលទស្សនាច្រើនបំផុតលើសពី ១,៣០០,០០០,០០០ Views លើ YouTube ផ្លូវការរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ផងដែរថា Music Video មួយនេះបានចេញផ្សាយកាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០១៦ មានន័យថា បទចម្រៀងនេះចំណាយពេលត្រឹមតែជាង ៥ឆ្នាំ ២ខែ និង ២៣ ថ្ងៃប៉ុណ្ណោះដើម្បីឈានដល់ចំណុចសំខាន់មានអ្នកចូលមើលលើសពី ១.៣ ពាន់លានដង។

បច្ចុប្បន្ន បទ «BOOMBAYAH» បានធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀង Kpop ផ្នែកនារីដំបូងគេបង្អស់ដែលមាន MV ចំនួន ៣បទផ្សេងគ្នាដែលរកបានកំណត់ត្រាប្រវត្តិសាស្រ្តលើ YouTube មានអ្នកចូលមើលច្រើនលើសពី ១.៣ ពាន់លានដងបន្ទាប់ពីបទ «DDU-DU DDU-DU» និងបទ «Kill This Love»៕
សូមអបអរសាទរ BLACKPINK ចំពោះកំណត់ត្រានេះ!

ប្រភព ៖ Soompi