ពិតជាឡូយ! អ្នកច្នៃម៉ូដម្នាក់បានបង្កើត គំរូម៉ូតូអគ្គិសនីសម្រាប់ជិះនៅលើឋានព្រះចន្ទ យ៉ាងទាក់ទាញ

//s9.kh1.co/19/1933254c64ae542fac7fb6049baa31473ab5c848.jpg
យានជំនិះ

 ៣១-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ម៉ូតូឋានព្រះចន្ទនេះត្រូវបានបំផុសគំនិតដោយយានរ៉ូបូត ដែលប្រើសម្រាប់បេសកកម្មអាប៉ូឡូ១៥, ១៦, និង១៧

បរទេស៖ មានរឿងជាច្រើនដែលត្រូវបានគេស្រមៃថា អាចនឹងប្រើប្រាស់បាននៅលើឋានព្រះចន្ទ ហើយវាអាចជាម៉ូតូ នេះបើយោងតាមអ្នករចនាយានយន្តជនជាតិរុស្ស៊ីម្នាក់។ អ្នករចនានៅទីក្រុងមូស្គូ លោក Andrew Fabishevskiy បានបង្កើតគំរូម៉ូតូឋានព្រះចន្ទ ដែលមានរូបរាងស្អាតនិងឡូយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Fabishevskiy បានចែករំលែកការរចនាម៉ូតូណាសា នៅលើប្លុក (blog) របស់គាត់ ដែលគំរូម៉ូតូត្រូវបានដាក់តាំងបង្ហាញនៅលើផ្ទៃឋានព្រះចន្ទ។ ម៉ូតូឋានព្រះចន្ទនេះត្រូវបានបំផុសគំនិតដោយយានរ៉ូបូត ដែលប្រើសម្រាប់បេសកកម្មអាប៉ូឡូ១៥, ១៦, និង១៧ នេះបើយោងតាមគេហទំព័រ Space។ លោក Fabishevskiy បានយកគំនិតនេះ មកច្នៃជាគំរូម៉ូតូអគ្គិសនីសាមញ្ញមួយ។

ម៉ូតូឋានព្រះចន្ទមួយនេះមានកង់ធំពីរ ហើយបានច្នៃដាក់ថ្មពីខាងក្នុង និងផ្នែកសំខាន់ផ្សេងៗនៃម៉ូតូនេះ។ ម៉ូតូឋានព្រះចន្ទនេះក៏មានផ្លាកសញ្ញារបស់ណាសានៅពីលើផងដែរ។ តាមពិតទៅ ម៉ូតូមួយនេះអាចនឹងត្រូវបំពាក់ដោយប្រព័ន្ធទ្រអគ្គិសនី និងអគ្គិសនីក្នុងកង់ម៉ូទ័រ។

គំនិតដំបូងមានប្រភពចេញពីការប្រកួតប្រជែងនៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីលោក Fabishevskiy បានបង្កើតគំរូ 3D ហើយក្រោយមកវាត្រូវបានប្រែក្លាយទៅជាគំនិតពេញលេញ តាមរយៈការសហការជាមួយក្រុមហ៊ុនរចនាម៉ូតូ Hookie Co ដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់។ វាគ្រាន់តែជាគំនិតសម្រាប់ពេលនេះ ប៉ុន្តែលោក Fabishevskiy សង្ឃឹមថា នឹងបង្កើតគំរូទំហំពេញ នៅពេលក្រោយ៕

គំរូម៉ូតូឋានព្រះចន្ទ
គំរូម៉ូតូឋានព្រះចន្ទ
គំរូម៉ូតូឋានព្រះចន្ទ
គំរូម៉ូតូឋានព្រះចន្ទ
គំនិតដំបូងនៃការរចនាម៉ូតូនេះ
គំនិតដំបូងនៃការរចនាម៉ូតូនេះ

ប្រភព: Business Insider India

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T