សោកស្ដាយ! សម្រេចគិតខ្លី ក្រោយពីដឹងថាខ្លួនប្រលងធ្លាក់ តែតាមពិតខាងសាលាផ្ញើលទ្ធផលខុសសោះ

//s9.kh1.co/a1/a1ea2e810991bc421c1439774d4b5f5caac66b26.jpg
សង្គម

 ៣១-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

នារីវ័យក្មេងម្នាក់ មកពីកោះ Anglesey ភាគខាងជើងប្រទេសវែល បានសម្រេចចិត្តសម្លា.ប់ខ្លួន

វែល៖ នារីវ័យក្មេងម្នាក់ មកពីកោះ Anglesey ភាគខាងជើងប្រទេសវែល បានសម្រេចចិត្តសម្លា.ប់ខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក្រោយពីខាងសាកលវិទ្យាល័យបានផ្ញើអ៊ីមែលប្រាប់ថា នាងប្រលងធ្លាក់។ នេះបើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ Daily Mail ចុះផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Mared Foulkes មានអាយុ២១ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី២ និងបានធ្វើការក្រៅម៉ោងនៅក្នុងឱសថស្ថានអស់រយៈពេលជាច្រើនឆ្នាំ។ មុនពេលកើតហេតុ នាងបានទទួលអ៊ីមែលពីខាងសាកលវិទ្យាល័យ ដោយប្រាប់នាងថា នាងបានបរាជ័យក្នុងការប្រលងឡើងវិញចំពោះពិន្ទុ៣៩ភាគរយ ដែលមិនត្រូវបានបន្ដទៅសិក្សាឆ្នាំទី៣ឡើយ។ តួយ៉ាង ពិន្ទុ៣៩ភាគរយនេះ ជាលទ្ធផលទាក់ទងនឹងការប្រលងពីមុនដែលនាងបានបរាជ័យនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ប៉ុណ្ណោះ ហើយមិនជាការប្រលងឡើងវិញដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសាទេ។ ជាលទ្ធផលនៃការប្រលងឡើងវិញ នាងបានទទួលពិន្ទុចំនួន៦២ភាគរយឯណោះ។

ក្រោយពីទទួលបានលទ្ធផលខុសពីការរំពឹងទុកមក នាងហាក់មានការសោកស្ដាយ និងកើតទុក្ខជាខ្លាំង ដោយមិននិយាយអ្វីច្រើនទៅកាន់ស្ត្រីជាម្ដាយឡើយ ហើយបន្ទាប់មកក៏ចាកចេញពីផ្ទះ និងបើកឡានឆ្ពោះទៅកាន់ស្ពានមួយកន្លែង ដែលសាក្សីនៅកន្លែងកើតហេតុបានឃើញផ្ទាល់ភ្នែកថា នាងបានចុះពីលើឡាន និងលោ.តចុះពីលើស្ពាន ដោយគ្មានការស្ទាក់ស្ទើរអ្វីបន្ដិចទេ។

យ៉ាងណាមិញ ក្រោយពីការធ្វើកោសល្យវិច័យរួចមកបានបង្ហាញថា គ្មានការរអិល ឬជំពប់ជើងធ្វើឲ្យនិស្សិតពេទ្យខាងលើធ្លា.ក់ពីលើស្ពានឡើយ ហើយនាងមានរ.បួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិត។ ហើយងាកទៅកាន់ស្ត្រីជាម្ដាយវិញ មានការសោកស្ដាយជាខ្លាំង ព្រោះតែវាជាលទ្ធផលច្រឡំប៉ុណ្ណោះ ដោយលើកឡើងថា ខាងសាកលវិទ្យាល័យ គួរណាស់តែផ្ដល់ដំណឹងនៃលទ្ធផលឲ្យឪពុកម្ដាយបានដឹងផងដែរ ដែលមិនត្រូវផ្ដល់ដំណឹងត្រង់ៗទៅដល់សាមីខ្លួនផ្ទាល់បែបនេះឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

និស្សិតពេទ្យ
និស្សិតពេទ្យ
និស្សិតពេទ្យ
និស្សិតពេទ្យ
ទីតាំងស្ពានដែលនាងលោ.ត
ទីតាំងស្ពានដែលនាងលោ.ត
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T