រថយន្តដឹកទំនិញ ប្រភេទភីកអាប់ All-New Isuzu D-Max Spark ដៃគូអាជីវកម្ម​ និង​សន្សំសំចៃ បានមកដល់ហើយ!

//s9.kh1.co/f1/f1cb6de44a5ac3914400469eac6c937493728d88.jpg
យានជំនិះ

 ៣០-តុលា-២០២១ ៧ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរក រថយន្តដឹកទំនិញ ដែលអាចដឹកទំនិញបានច្រើន អាចបើកនរក្នុងទីក្រុងគ្រប់ពេលវេលា​ និង សន្សំសំចៃ​មែនទេ?

ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរក រថយន្តដឹកទំនិញ ដែលអាចដឹកទំនិញបានច្រើន អាចបើកនរក្នុងទីក្រុងគ្រប់ពេលវេលា​ និង សន្សំសំចៃ​មែនទេ? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ឥឡូវនេះ​ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលចែកចាយរថយន្ត ISUZU របស់ប្រទេសជប៉ុន បានដាក់បង្ហាញនូវ រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark ជាមួយនឹង​ ទូដឹកទំនិញ ដូចជា​៖ ទូស្ងួត​ ទូត្រជាក់ និងប្រភេទទូផ្សេងៗទៀត ដើម្បីបំពេញតម្រូវការការអតិថិជន។​ 

រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark
រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark

សូមបញ្ចក់ផងដែរថា រថយន្តភីកអាប់ All-New Isuzu D-Max Spark​ បែប off-road អាចផ្ទុកទំងន់បានច្រើន ធន់ រឹងមាំ និង សន្សំសំចៃខ្ពស់ ដោយរថយន្តភីកអាប់ ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីំឡាំង ម៉ាសស៊ីំន 1.9L Ddi Blue Power មានកម្លាំង 150 សេះ និងកម្លាំងរមួល 350 ញ៉ូតុន។

រថយន្តនេះដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ។ អ្វីដែលពិសេសលើសនេះ គឺលោកអ្នក អាចជ្រើសរើសបាន ទាំងប្រភេទប៉ុង១ (4x2 )និងប្រភេទប៉ុង២ (4x4), ប្រភេទប៉ុង២ វាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

ចំណុចសំខាន់គឺថា រថយន្ត All-New Isuzu D-Max Spark​ នេះអាចប្រើប្រាស់សម្រាប់អាជីវកម្មជាច្រើន ដូចជា៖ 

សេវាកម្មដឹកជញ្ជូនទំនិញ, ដឹកជញ្ជូនសម្ភារៈ បន្លែ ត្រីសាច់ ថ្នាំពេទ្យ ការ៉េម ទឹកកក ជាដើម។ មិនត្រឹមតែប៉ុនោះរថយន្តប្រភេទនេះមានភាពងាយស្រួលក្នុងការចរាចរណ៏ក្នុងទីក្រុង ឬទីប្រជុំជនគ្រប់ពេលវេលាបាន​​ តាមចិត្ត។ 

រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark
រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark

ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងធ្វើការតាំងបង្ហាញរថយន្ត ដឹកទំនិញ ប្រភេទភីកអាប់ All-New Isuzu D-Max Spark​ ជាលើកដំបូងនៅទីតាំង​ ផ្សារទំនើប Makro Cambodia នៅ ថ្ងៃទី ៣០ - ៣១ ខែតុលា ឆ្នាំ ២០២១។​ សំរាប់អតិថិជនដែលមានបំណងចង់បានដៃគូអាជីវកម្មដ៏ល្អឥខ្ចោះ អាចអញ្ចើញទៅមើលរថយន្ត​ផ្ទាល់ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់។

រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark
រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark

ដើម្បីជ្រាបកាន់តែច្បាស់អំពីពត៌មានបន្ថែម លោកអ្នកអាចទាក់ទង​ទៅ អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 98 6663 / 098 46 78 56 / 023 950 084 ឬទំព័រផ្លូវការ Isuzu-KCambodia

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T