សោកស្ដាយ! រៀបការហើយមិនទាន់បានមួយថ្ងៃផង ស្រាប់តែបុរសរូបនេះ បាត់បង់ប្រពន្ធ

//s9.kh1.co/45/4535d1780243777ec6398b5f0279ae573c3e6638.jpg
សង្គម

 ២៧-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ជាអកុសលត្រូវបានខាងគ្រូពេទ្យបញ្ជាក់ថាស្លា.ប់ដោយសារដាច់សរសៃឈា.មខួរក្បាល។

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅថ្មីៗនេះ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះថា Mohd Aziz អាយុ២៥ឆ្នាំ បានបាត់បង់ប្រពន្ធជាទីស្រលាញ់របស់ខ្លួន ក្រោយពីរៀបការហើយមិនទាន់បាន២៤ម៉ោងស្រួលបួលផង ដែលធ្វើឲ្យគាត់មានការសោកស្ដាយ និងឈឺចាប់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីជាប្រពន្ធមានអាយុ២៥ឆ្នាំដូចគ្នា និងមានមុខងារជាមន្ត្រីផ្នែកដឹកជញ្ជូនផ្លូវគោក ហើយបើតាមសម្ដីរបស់ប្ដីបានឲ្យដឹង មុនស្លា.ប់បាត់បង់ជីវិត នាងបានដាស់គាត់ពីដំណេក និងប្រាប់ថានាងមានអាការឈឺក្បាល ដែលបន្ទាប់មកទៀត នាងក៏សម្រាករហូតដល់ព្រឹកព្រលឹម ដោយមើលទៅនាងហាក់មានសភាពប្រសើរឡើង តែនៅសម្រាកលើគ្រែដដែល។ មិនយូរប៉ុន្មាន នាងចាប់អារម្មណ៍ពិបាកដកដង្ហើម ដែលធ្វើឲ្យក្រុមគ្រួសារភ័យស្លន់ស្លោរ ហើយគាត់ក៏បានប្រញាប់ប្រញាល់ទំនាក់ទំនងទៅកាន់រថយន្ដសង្គ្រោះបន្ទាន់។

ទន្ទឹមនឹងនេះដែរ រថយន្ដសង្គ្រោះបានមកដល់និងបញ្ជូលទៅកាន់មន្ទីរពេទ្យដោយដាក់នូវអុកស៊ីសែន តែជាអកុសលនាវេលាម៉ោង១២:៣០ថ្ងៃត្រង់ ត្រូវបានខាងគ្រូពេទ្យបញ្ជាក់ថាស្លា.ប់ដោយសារដាច់សរសៃឈា.មខួរក្បាល។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើ ត្រូវបានគេយកទៅចែកចាយជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម ដែលទទួលបានការចាប់អារម្មណ៍ និងក្ដីអាណិតអាសូរយ៉ាងខ្លាំងផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T