ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា នឹងប្រឈម ជំនន់ទឹកភ្លៀង

//s9.kh1.co/a1/a158e36f29ebb3ece9886b752bb78b51175d8ad8.jpg
សង្គម

 ២៧-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

សូមបងប្អូនប្រុងប្រយ័ត្ន តាមខេត្តជាច្រើននឹងរងឥទ្ធិពលធម្មជាតិ ប្រឈមនឹងជំនន់ទឹកភ្លៀង។

ភ្នំពេញ៖ នៅមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧​ ខែតុលា​ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ )

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )

៣. តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ)

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

សូមអានសេចក្តីលំអិតខាងក្រោម៖

សេចក្តីលំអិត
សេចក្តីលំអិត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T