ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយក្រុមហ៊ុន foodpanda ជំរុញវិស័យអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថល! - Khmerload

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយក្រុមហ៊ុន foodpanda ជំរុញវិស័យអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថល!

https://s9.kh1.co/3e/3ea6cdec8b20885a932126e61e810bf52631e031.jpg
សង្គម
 26-Oct-2021 2pm · a month ago

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការ​គ្នា​ជាមួយក្រុម​ហ៊ុន foodpanda ដើម្បី​ជំរុញកំណើននៃការអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ក្នុង​ចំណោម​ដៃគូ​ដឹក​ជញ្ជូន​អាហារ។

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការ​គ្នា​ជាមួយក្រុម​ហ៊ុន foodpanda ដើម្បី​ជំរុញកំណើននៃការអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ក្នុង​ចំណោម​ដៃគូ​ដឹក​ជញ្ជូន​អាហារ។

អនុស្សារណៈ​នៃការ​យោគយល់​ (MoU) ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ​រវាង​​ក្រុមហ៊ុន​​ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា និងក្រុមហ៊ុន foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូនអាហារ ​និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេ​នៅ​កម្ពុជា​ផងដែរ​នោះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ផ្តល់ជូន​ដៃគូ​ដឹក​ជញ្ជូន​នូវការ​យល់ដឹង​កាន់​តែ​ប្រសើរ ​អំពីការ​ប្រើប្រាស់​ប្រតិបត្តិការ​អនឡាញ ដែល​បច្ចុប្បន្ន​គឺជា​វិធីទូទាត់​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្មបដិសណ្ឋារកិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/19/1904a891d538c664f2af81f05c72bc94d1801392.jpg
ទ្រូម៉ាន់នី សហការ​ជាមួយ​ក្រុមហ៊ុន foodpanda ជំរុញ​​វិស័យអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល

ដើម្បីជួយ​អ្នកបើក​ប​រ​ដឹក​ជញ្ជូន​អាហារ​​របស់​ក្រុមហ៊ុន foodpanda ឱ្យ​ទទួល​បាន​បទ​ពិសោធទូទាត់​អនឡាញ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់ជូន​អ្នកបើកបរ​​របស់​ក្រុមហ៊ុន foodpanda នូវ​កម្មវិធី​ទូទាត់ TrueMoney Wallet ដោយ​មានការ​ផ្តល់ជូនទឹកប្រាក់ក្នុងនោះ​​ផងដែរ។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍​ថា៖

«គំនិត​ផ្តួច​ផ្តើម​នេះ​ចាប់​ផ្តើម​ជា​មួយ​នឹង​​ការ​ផ្តោត​លើការ​អប់រំជាង​ប្រតិបត្តិការ។ យើង​សង្ឃឹម​ថា តាមរយៈការ​ផ្តល់​ជូន​កម្មវិធី TrueMoney Wallet ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន foodpanda ពួកគេ​នឹង​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ទូទាត់​អនឡាញ ដែល​នឹង​ជួយ​ពួកគេ​ក្នុងការងារ​របស់​ខ្លួន»។

https://s9.kh1.co/__image/w=650,h=434,q=100/de/def5cf164a7abb756c30815a65707c4b86412ea0.jpg
ទ្រូម៉ាន់នី សហការ​ជាមួយ​ក្រុមហ៊ុន foodpanda ជំរុញ​​វិស័យអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល

យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី និងក្រុមហ៊ុន foodpanda គំនិត​ផ្តួចផ្តើម ​ដែល​ជំហាន​ដំបូង​នឹង​ជួយ​ដៃគូ​ដឹក​ជញ្ជូន​ឱ្យ​ស្វែង​យល់​បន្ថែម​​​អំពី​ការទូទាត់​អនឡាញនេះ នឹង​ឈាន​​ឆ្ពោះ​ទៅរក​ការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ឌីជីថលូបនីយកម្មដ៏​រហ័ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់កម្ពុជា ដែល​នាំ​មុខ​ដោយ​ក្រុមហ៊ុននានា​ដូចជា​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាដើម។

លោក VIGNES Patrice នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖

«យើង​​​ចុះ​ MoU នេះជាមួយក្រុមហ៊ុន​ ទ្រីម៉ាន់នី ព្រោះ​យើង​ចង់​ផ្តល់​​​ចំណេះដឹង​កាន់តែ​ប្រសើរ​​ដល់ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​ដើម្បី​ធ្វើ​ការងារ​របស់​ពួក​គេ ហើយ​ក៏​ចង់​ជួយ​ដល់​ភាព​រីក​ចម្រើន​នៃ​​សង្គម​និង​សេដ្ឋកិច្ច​ដែល​កើនឡើង​យ៉ាង​រហ័ស​របស់កម្ពុជា​ផងដែរ។ ដៃគូ​ដឹក​ជញ្ជូន​របស់​យើង​បានធ្វើការងារ​ដ៏​អស្ចារ្យ ដោយ​ជួយ​រក្សា​ឧស្សហកម្ម​បដិសណ្ឋារកិច្ច​របស់កម្ពុជា​ឱ្យរស់​រាន​។ ឥឡូវ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​ក៏​ទទួលបាន​អត្ថ​ប្រយោជន៍​ផង​ដែរ»។

កិច្ចសហការ​​​រវាង​ក្រុមហ៊ុនទាំង​ពីរ​នេះ​​ ក៏​​រំពឹង​ថានឹង​បើក​ឱកាស​ឱ្យ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ធ្វើការ​​ទូទាត់​តាមអនឡាញ​ដោយ​ប្រើប្រាស់​កម្មវិធីទូទាត់ TrueMoney Wallet ដែលតាមរយៈ​នេះ​​នឹង​ជួយដល់​សហគ្រាស​ធុនតូច​និង​ធុន​មធ្យម (SMEs) ឱ្យ​បន្ត​ប្រតិបត្តិទៅ​មុខ​ទៀត​ បើទោះជា​មានការ​រឹត​បន្តឹង​​​​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩​ ក្តី។ គំនិត​ផ្តួច​ផ្តើម​នេះ​ក៏​រំពឹងផងដែរ​​ថា​នឹង​​​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​​ដែលអាច​មាន​ការ​ប្រុង​ប្រយ័ត្នក្នុងការ​ចេញទៅ​ញ៉ាំអាហារ​​ខាងក្រៅ ឱ្យ​នៅតែ​រីក​រាយ​នឹង​ការទូទាត់​ថ្លៃ​អាហារ​ជូន​​ភោជនីយដ្ឋាន​ដដែល​​តាមរយៈ​ការ​ផ្តល់​ជម្រើស​បន្ថែម​ទៀត​សម្រាប់​ការ​ទូទាត់។

https://s9.kh1.co/__image/w=650,h=434,q=100/fb/fba3aa06f1849f89ba43b20e903d1155db337257.jpg
ទ្រូម៉ាន់នី សហការ​ជាមួយ​ក្រុមហ៊ុន foodpanda ជំរុញ​​វិស័យអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល

លោក​ស្រី ឃួន ហ្រ្វង់ដារា បានបន្ថែម​​ថា៖

«តាមរយៈ​ការ​ផ្តល់ជូន​ជម្រើស​ទូទាត់​បន្ថែម​នេះ ទាំង​ក្រុមហ៊ុន ទ្រូម៉ាន់នី និង​ក្រុមហ៊ុន foodpanda សង្ឃឹម​ថា យើង​​នឹង​ជំរុញ​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​​​ឱ្យ​គាំទ្រ​​ដល់ SMEs នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​តាមរយៈការ​បញ្ជាទិញ​តាមអនឡាញ។ យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នកដែល​មានភាពស្ទាក់ស្ទើរ​​ ឥឡូវ​អាច​​ចាប់ផ្តើម​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​​ធ្វើជា​​វិធីសាស្រ្ត​ទូទាត់​ចម្បង​»។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានថ្លែង​ថា៖

«យើង​ក៏​សង្ឃឹម​ផងដែរថា គំនិតផ្តួច​ផ្តើម​នេះ​ក៏​នឹង​លើក​ទឹកចិត្ត​ស្រ្តី និង​សហគ្រិន​ស្រ្តី​កាន់តែច្រើន​ឡើង​ឱ្យ​ប្រើប្រាស់​ការទូទាត់​ និងប្រតិបត្តិការ​​តាម​ឌីជីថល​។ ជា​ចុង​ក្រោយ មាន​ស្រ្តីកាន់តែច្រើន​នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និងមាន​​ស្រ្តី​ដែល​ធ្វើ​ការ​ងារ​ជោគ​ជ័យ​​​កាន់តែច្រើន​ ដែលពួកគេ​ក៏​​ទទួលខុស​ត្រូវ​ផង​ដែរ​លើ​ការផ្តល់អាហារ​ដល់​គ្រួសារ​។ យើង​សង្ឃឹម​​ថា ការ​ធ្វើ​ឱ្យ​ការ​បញ្ជាទិញ​តាមអនឡាញ​កាន់តែ​ងាយ​ស្រួលតាម​រយៈ​កម្មវិធី TrueMoney Wallet របស់​យើង និង​កិច្ចសហ​ការ​ជាមួយ​ក្រុមហ៊ុន foodpanda នឹង​ផ្តល់​សេវា​ដ៏​មានប្រយោជន៍​​សម្រាប់​ពួកគាត់​​ផង​ដែរ»៕

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c64d1fb837d8ee7c89198e19709794e6302e761.jpg
ទ្រូម៉ាន់នី សហការ​ជាមួយ​ក្រុមហ៊ុន foodpanda ជំរុញ​​វិស័យអប់រំផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

https://s9.kh1.co/83/83fa7fb7407adca0b0c554c3cce37fcb447c1d25.jpg

ក្រុម​ហ៊ុន​ FWD Cambodia ដាក់​ឲ្យ​ដំណើរការជា​ផ្លូវ​ការ​ នូវមជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល ​FWD Digital Academy​ និង​កម្មវិធីឌីជីថល​ពីរ សម្រាប់​អតិថិជន៖ E-Gen Kid និង​ ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល!

 05-Dec-2021 
 1pm · in 6 hours