អត់ចប់ទេ ក្រោយភរិយាឡាយបកស្រាយ ឌួង ឆាយ បង្ហាញភស្តុតាង ថែមទាំងហ៊ាន…

//s9.kh1.co/ab/abfd117dcb1c0985ecb1308664a82daa36193760.jpg
សង្គម

 ២៦-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តបតមិនទាន់ចប់ទេ លោក ឌួង ឆាយ មិនសុខចិត្តថាអតីតភរិយានិយាយមិនពិត។

ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ កាលពីម្សិលមិញនេះ ដោយលោក ឌួង ឆាយ និងម្ដាយបានទៅឈរនៅមុខគេហដ្ឋានរបស់អតីតភរិយារបស់លោក រួមដំណើរទៅជាមួយនឹង អាជ្ញាធរខណ្ឌ តែបានត្រឹមតែឈរខាងក្រៅ ខណៈដែរ គេមិនអនុញ្ញាតិតិឲ្យចូលទៅខាងក្នុង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយហេតុលោកធ្វើបែបនេះ បើតាមសម្តី លោក ឌួង ឆាយ គឺដោយសារមូលហេតុនឹករលឹកកូនៗពេក មិនបានជួមមុខជាយូរមកហើយ ដែលជាទឹកចិត្តឪពុក ចង់ជួបកូន តែត្រូវបានអតីតភរិយា មិនអនុញ្ញាតិ ឲ្យលោកជួបកូន ទើបបានបង្កការភ្ញាក់ផ្អើលបែបនេះ។

ដោយឡែក ក្រោយមានការភ្ញាក់ផ្អើល និងផ្ទុះពេញបណ្ដាញសង្គមរួចមក ស្រាប់តែអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ក៏បានចេញបង្ហោះហេតុការណ៍ក៏ដូចជាឡាយបកស្រាយអំពីមូលហេតុជាច្រើនដែលនាំឲ្យអ្នកនាងមិនឲ្យ ឌួង ឆាយ បានជួបកូនៗមួយរយៈចុងក្រោយនេះ

ប៉ុន្តែក្រោយបាន ឃើញអតីតបង្ហោះរៀបរាប់បកស្រាយជាច្រើរួចមក ស្រាប់តែ លោក ឌួង ឆាយ បានចេញមកបង្ហាញភស្តុតាងដូចជា វិក័យប័ត្រផ្ទេរប្រាក់ដកប្រាក់ជាច្រើនពីធនាគា ថែមទាំងមានសារស្បថស្បែបែបនេះទៀតថា៖

អ្នកគួរតែមកតទល់មុខឡាយមើលភស្តុតាងបកស្រាយជាមួយខ្ញុំម្តង កុំពិនពេកខាងនិយាយមិនពិតនឹង។ បើមិនចឹងខ្ញុំនឹងឡាយបកស្រាយម៉ោង 7:00pm ចំពោះអតីតនិយាយបំភ្លើសការពិត។ ខ្ញុំនឹងបង្ហាញភស្តុតាង និងស្បត់ហើយ បើអ្នកណានិយាយកុហកអោយស្លាប់ចោលកូនទាំង 3 ទាន់ហន់តៃហោងដូចបើកឡានបុកហើយកុហកមហាជនថ្ងៃមុនចឹង។ ព្រះ និងទេវតាផ្តល់ឱកាសអោយអ្នកនៅរស់រានមានជីវិតដើម្បីកែប្រែខ្លួនប៉ុន្តែអ្នកមិនភ្ញាក់រលឹកដឹងខ្លួន។ 

ឌួង ឆាយ 

សូមទស្សនារូបភាពខាងក្រោម៖

ឌួង ឆាយ
ឌួង ឆាយ
ឌួង ឆាយ
ឌួង ឆាយ
សារអតីតភរិយា​ ឌួង ឆាយ
សារអតីតភរិយា​ ឌួង ឆាយ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T