ដល់កហេីយ អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ សម្រាប់ស្អែក និងខានស្អែកនេះ

//s9.kh1.co/11/1173bd180b6401edf306be9c4651782421833a10.jpg
សង្គម

 ២៥-តុលា-២០២១ ១១ល្ងាច · ៣ ឆ្នាំមុន

អភិបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឹពីរថ្ងៃខាងមុខនេះតែម្តង។

ភ្នំពេញ៖​ អភិបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានអោយដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានបងប្អូន។

ការអំពាវបែបនេះ បានធ្វើឡើង នៅថ្ងៃទី២៥ តុលានេះ ខណៈដែលឯកឧត្តមចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

ឯកឧត្តមបញ្ជា ឲ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយនេះ ។

ឯកឧត្តមក៏បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។

យ៉ាងណាមិញ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលាខាងមុខនេះ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
ទឹកលិចនៅទីតាំងមួយចំនួន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T