ច្បាស់ការហើយ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពុំទាន់អនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនោះទេ

//s9.kh1.co/e2/e2b1bcf66220182b9cee2c3877a60b66c2a2b617.jpg
សង្គម

 ២១-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពុំទាន់អនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនោះទេ

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានគោលការណ៍ណា ក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាថ្មីឡើងវិញនោះទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ប្រាប់សារព័ត៍មាន Fresh News​ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថ្មីៗនេះ នៅលើបណ្តាញសង្គម មានព័ត៍មាន ក៏ដូចជា សារសំឡេងរបស់សម្តេចតេជោ អនុញាតិឱ្យរៀបមង្គលការឡើងវិញ តែយ៉ាងណា សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមនិងតេឡេក្រាមនៅថ្ងៃនេះគឺជាសារសំឡេងចាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ ពោលគឺតាំងពីខែ វិច្ឆិកា ឆ្នាំ២០២០មកម្លេះ។

បើតាមសម្ដេចតេជោ បញ្ជាក់ប្រាប់ផងដែរថា ថានឹងមានវិធានផ្លូវច្បាប់ចំពោះជនដែលបំផុសបំផុលព័ត៌មានឱ្យមានការភ័ន្តច្រលំបែបនេះឡើង៕

ស​ម្តេចតេជោ​ ហ៊ុន សែន
ស​ម្តេចតេជោ​ ហ៊ុន សែន
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T