ល្អម៉្លេះៗ​ សុខ​ សោម៉ាវត្តី​ ពោលពាក្យសរសេីរគូស្នេហ៍ពេញៗមាត់​ ក្នុងថ្ងៃគម្រប់ខួបស្នេហ៍៥ឆ្នាំ

//s9.kh1.co/e5/e527f0836ba1ff6204ad885985c5dede5c43d3f5.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ស្នេហាមិនគិតវ័យ សុខ សោម៉ាវត្តី ពោលពាក្យសរសើរគូស្នេហ៍ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ពេញមាត់។

ភ្នំពេញ៖ ពិតណាស់ ត្បិតតែថា តារាសម្ដែងនិងជាពិធីការនី សុខ សោម៉ាវត្តី ស្ពាយឈ្មោះជាមេម៉ាយពិតមែន ប៉ុន្តែបច្ចុប្បន្ន នាងបានជួបស្នេហ៍ក្រោយជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ ដែលចេះស្រលាញ់ថ្នាក់ថ្នមនាងនិងកូនសព្វគ្រប់បែបយ៉ាង ពិសេសពួកគេក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ សុខ សោម៉ាវត្តី ស្រាប់តែបានបង្ហោះរូបភាពល្អូកល្អើន យ៉ាងស្និទ្ធស្នាលជាមួយគូស្នេហ៍ មួយសន្លឹកនៅលើណ្ដាញសង្គម ដែលឲ្យគ្រប់គ្នាឃើញហើយសឹងតែលើសជាតិស្ករតែម្ដង។ ជាពិសេស មិនត្រឹមតែមានរូបភាពផ្អែមល្ហែមនឹងគ្នាតែប៉ុណ្ណឹងទេ ក្នុងនោះនាងក៏បាននិយាយពាក្យប៉ុន្មានម៉ាត់ថែមទៀត ខណៈជាថ្ងៃគម្រប់ខួបស្នេហ៍៥ឆ្នាំកន្លងទៅនេះថា៖ 

នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នករហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ « ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន 5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា) បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍។

សម្តី សុខ សោម៉ាវត្តី

យ៉ាងណាមិញ ក្រោយបានឃើញការរៀបរាប់ទាំងនេះហើយ ពិតជាមានអត្ថន័យផ្អែមល្ហែមជ្រាលជ្រៅខ្លាំងមែនទែន អ្នកណាឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដូចពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
សារ សុខ សោម៉ាវត្តី 
សារ សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T