កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ នៃវិទ្យាស្ថានជំនួញកូរ៉េ Korea Institute of Corporate Reputation បានប្រកាសបញ្ជីឈ្មោះ សមាជិកក្រុមចម្រៀង Kpop ផ្នែកបុរសដែលមានប្រជាប្រិយភាពឆ្នើម និងទទួលបានការគាំទ្រខ្លាំងជាងគេសម្រាប់ខែ តុលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឆ្លងកាត់ការវិភាគទិន្នន័យធំៗ របស់សមាជិកក្រុមចម្រៀង Kpop ប្រុសចំនួន ៦៨៧ នាក់ ក្នុងនោះតារាប្រុសបង្ហាញមុខជាប់ Top 10 ប្រចាំខែ តុលា ឆ្នាំ ២០២១ រួមមាន ៖ BTS's Jimin ជាប់លេខ១ BTS's V ជាប់លេខ២ BTS's Jungkook ជាប់លេខ៣ ASTRO's Cha Eun Woo ជាប់លេខ៤ BTS's Jin ជាប់លេខ៥ Highlight's Yoseob ជាប់លេខ៦ BTS's Suga ជាប់លេខ៧ NCT's Taeyong ជាប់លេខ៨ BTS's RM ជាប់លេខ៩ និង WINNER's Song Min Ho ជាប់លេខ១០។

តាមរយៈកំណត់ត្រាចំណាត់ថ្នាក់ប្រជាប្រិយភាពខាងលើនេះ Jimin សមាជិកក្រុម BTS បានឈរនៅលើកំពូលតារាង Top 1 ប្រចាំខែ តុលា ដោយបានធ្វើឲ្យលោកក្លាយជាសមាជិក Kpop Boy Group រក្សាបានចំណាត់ថ្នាក់ប្រជាប្រិយភាពឆ្នើមជាងគេដល់ទៅ ៣៤ ខែជាប់ៗគ្នា៕

ប្រភព ៖ Allkpop