រាជធានីភ្នំពេញ៖ ពិតណាស់ រឿងរ៉ាវល្បីរន្ទឺរពេញបណ្តាញសង្គម ទាក់ទិននឹងការជំពាក់បំណុលគេកប់ពពករបស់តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង រហូតដល់ទៅ ៥០ ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះ តារាកំប្លែងស្រីរូបនេះ ក៏បានសុំអំពាវនាវដល់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង សុំជំនួយម្នាក់ ១ដុល្លារ សម្រាប់ទ្រទ្រង់ដល់ការសិក្សា និងការចិញ្ចឹមកូនប្រុសរូបនាង ក្នុងករណី នាងត្រូវប្រឈមមុខច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងនោះ ក្រោយពីមានអំពាវនាវសុំបែបនេះ របស់ខ្ញុង គឺមានមតិរិះគន់ និងមតិលើកទឹកចិត្ត ដោយមានទាំងតារា និងមហាជនមួយចំនួន បានចូលរួមចែករំលែកការលំបាករបស់នាង ហើយនិងមួយចំនួនទៀត ធ្វើការរិះគន់ចាស់ដៃថា នាងពេលមានបាន ហ៊ឺហារ ពេលធ្លាក់ខ្លួន បែរជាសំពះសុំជំនួយ។
ទន្ទឹមនោះ លោក គួច ខេវិន ជាផលិតករទូរទស្សន៍មួយរូប បានមានប្រសាសន៍ថា៖
ក្នុងនោះ ផលិតកររូបនេះ បានបន្តថា ពិតជាម្តាយប្រកបដោយព្រហ្មវិហារធ៌ម ជាប្រពន្ធមហាល្អដែលមិនឲ្យប្តីរងទុក្ខមែន ហើយពិតៗៗៗជាពិបាករកមនុស្សដែលហ៊ានស៊ីហ៊ានសងដូចប្អូនស្រី ខ្ញុងនេះណាស់ ព្រោះបើខ្ចីគឺខ្ចី បើអត់លុយសងសុខចិត្តដើរចូលគុកមិនបាច់គេចាប់។ ខ្ចីគេសោះហ៊ានទៅរកស៊ីជាមួយ កឺកឺ! ហើយកឺកឺមកពីណាមករកស៊ី តិតក់ ជាមួយវិនិយោគិនជាប់បំណុលដូចជាប្អូនស្រី ខ្ញុងហ្នឹង? ធ្លាប់តែឮគេលេងល្បែង Game on line, ឥឡូវ Loan on line ទៀត! លោកគ្រាន់តែព្រលយការគិតតិចតួច!ដូចជាមិន ទំនង?
លោក គួច ខេវិន បានបន្ថែមថា ទោះជាយ៉ាងណា លោកសុំអង្វរញាតិមិត្តកុំសើច កុំយំកុំឡកឡាយ លេបខាយផ្លែផ្កាឲ្ប្អូនប្អូនស្រី ខ្ញុងធ្វើអ្វី ជួយបានក៏ជួយ ជួយមិនបានក៏ហី ! ព្រោះប្អូនស្រី ខ្ញុងក៏ឆ្លាតមិនអន់ដែរ គ្រាន់តែវាចាញ់ប្រាជ្រ ប៉ុណ្ណោះទើបមានជារឿងបែបអញ្ចឹង ! ចង់ជួយ ប្អូនស្រីខ្ញុងក៏បាន ជួយមន្ទីពេទ្យគន្ធបុប្ឋា មន្ទីពេទ្យកុមារជាតិ កុមារអង្គរ ក៏បានព្រោះនោះជាសទ្ធា ជាកុសលបុណ្យ របស់បងប្អូនជនរួមជាតិ រួមភាសានៃយើង លោកក៏ស្ម័គ្រចិត្តជួយចំពោះអ្នកដែលលោកយល់ច្បាស់ថាត្រូវតែជួយ៕