សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ម្សិលមិញ១២នាក់ គឺមាន៨នាក់ ដែលមិនបានចាក់វ៉ាក់សាំង

//s9.kh1.co/28/280833c41585e304e4967db338e34ac19fbc01a9.jpg
សង្គម

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ក៏សូមអំពាវនាវ​ឱ្យពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ខណៈដែលការចាក់ដូសទី៣ កំពុងតែធ្វើឡើងនៅរាជធានីភ្នំពេញ ហើយនឹងបន្តទៅតាមបណ្តារខេត្តតាមតំបន់

ភ្នំពេញ៖ នៅក្នុងសារសម្លេងពិសេសនៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា  បានលើកឡើងថា ក្រោយ​ពីពិធី​បុណ្យភ្ជុំបិណ្ឌ​ចំនួនអ្នកស្លាប់ និងចំនួនអ្នកឆ្លងបានថយចុះ។ សម្តេចបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ចំនួន ១២នាក់ នៅថ្ងៃម្សិលមិញ គឺមាន ៨នាក់ ដែលមិនបានចាក់វ៉ាក់សាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអំពាវនាវ​ឱ្យពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ខណៈដែលការចាក់ដូសទី៣ កំពុងតែធ្វើឡើងនៅរាជធានីភ្នំពេញ ហើយនឹងបន្តទៅតាមបណ្តារខេត្តតាមតំបន់ដែលមានគម្លាត ពីការចាក់ដូសទី២។ ព្រោះវ៉ាក់សាំង គឺជាគ្រឹះការពារអាយុជីវិតរបស់យើងគ្រប់គ្នា។

សម្តេចតេជោ លើកឡើងទៀតថា បើទោះជាការឆ្លង និងស្លាប់ថយចុះ តែការការពារជំងឺកូវីដ១៩ នៅតែបន្ត និងមិនត្រូវពឹងផ្អែកលើវ៉ាក់សាំងទាំងស្រុងនោះទេ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ បីកុំ បីការពារ ឱ្យបានជាប់ជានិច្ច៕

រូបភាព
រូបភាព
  សម្តេចតេជោ ហ៊ុន សែន
  សម្តេចតេជោ ហ៊ុន សែន

ប្រភព៖ PNN

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T