Chris Martin បង្ហើបថាកិច្ចសហការរវាង Coldplay និង BTS ជាគំនិតរបស់ Jin!

//s9.kh1.co/31/31b0ed4b98cc02dbc7ced8f04538c389212bd1a6.jpg
យុវវ័យ

 ១៧-តុលា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

តាមពិតរឿងវាបែបនេះសោះ! តារាចម្រៀងបរទេស Chris Martin បានបង្ហើបថាកិច្ចសហការកើតឡើងរវាង Coldplay និង BTS គឺជាគំនិតរបស់ Jin

កូរ៉េខាងត្បូង ៖ បច្ចុប្បន្ននេះចំណងមិត្តភាពរវាង Chris Martin និង Jin បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ខណៈពេលដែលលោក Chris Martin ជូនកា ដូហ្គីតា ដែលលោកចូលចិត្តលេងអស់រយៈពេល ១២ឆ្នាំ ឲ្យទៅ Jin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chris Martin និង Jin
Chris Martin និង Jin

គួរកត់សម្គាល់ផងដែថា Chris Martin ថាជា Big Fan របស់ Jin ដោយលោកតែងតែបង្ហាញថា ការគាំទ្រ និងការចូលចិត្ត ជាពិសេសរាល់ការសន្ទនាទាក់ទងនឹង BTS លោកតែងនិយាយសម្ដៅទៅលើ Jin ហើយភាគច្រើនលោកក៏ហៅឈ្មោះក្រៅ Worldwide Handsome Jin

ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនលើកមកនិយាយជាហូរហែថាសមាជិកក្រុម Coldplay រូបនេះបានក្លាយជាជនរងគ្រោះម្នាក់ ទៀតនៃឥទ្ធិពលភាពសង្ហារបស់ Jin ដែលគ្មាននរណាម្នាក់មិនភ្ញាក់ផ្អើលឡើយពេលឃើញ Kpop Idol សង្ហាលំដាប់ពិភពលោករូបនេះ។

Jin
Jin

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ផ្ទាល់នៅថ្ងៃទី១៥ ខែ តុលា លោក Chris Martin បានបង្ហាញថាបុគ្គលដែលជាអ្នកស្នើឲ្យក្រុម Coldplay និង BTS ធ្វើការសហការគ្នា គឺជាគំនិតនេះរបស់ Jin ហើយលោកក៏បានរៀបរាប់ដែរថាខ្លួនបានដឹងអំពី Jin ថាជាអ្នកគាំទ្រដ៏របស់ Coldplay អស់រយៈពេលជាយូរហើយ៕

 Coldplay និង BTS 
 Coldplay និង BTS 

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T