ភ្លៀងធ្លាក់នៅប៉ៃលិន ជាង១០ម៉ោង ធ្វើឲ្យ​លិចផ្លូវក្រាលកៅស៊ូប្រវែង៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋ០៥ខ្នង

//s9.kh1.co/0e/0ed20bcdf7060c22d3337be3c142e0f5fc8435b2.jpg
សង្គម

 ១៥-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្លូវក្រាលកៅស៊ូប្រវែង ៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ត្រូវបានទឹកភ្លៀងជំនន់លិចចូល ក្រោយពីភ្លៀងធ្លាក់ប្រមាណជាង១០ម៉ោងរួចមក។

ប៉ៃលិន៖ នាពេលថ្មីៗនេះ ផ្លូវក្រាលកៅស៊ូប្រវែង ៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ត្រូវបានទឹកភ្លៀងជំនន់លិចចូល ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យ​ថានៅខេត្តប៉ៃលិន បន្ទាប់ភ្លៀងបានធ្លាក់ក្នុងពីកម្រិតខ្សោយទៅបង្គួរ រយៈពេលជាង១០ម៉ោង ដែលមានកម្រិតទឹកភ្លៀងជាមធ្យម ៥៥ ម.ម ។

នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលានេះ ផ្លូវក្រាលកៅស៊ូប្រវែង ៥០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ត្រូវបានទឹកភ្លៀងជំនន់លិចចូល ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ប៉ុន្តែក៏បានចាប់ផ្តើមស្រកវិញបណ្តើរៗហើយ ។

យ៉ាងណាមិញ​ចំពោះស្ថានភាពទឹកតាមដងស្ទឹង និងអូរសំខាន់ៗគឺហក់ឡើងគួរសម ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
ទិដ្ឋភាពទឹកលិច ក្រោយភ្លៀងប្រមាណ១០ម៉ោង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T