ឥណ្ឌា ចាប់ផ្តើមនាំចេញវ៉ាក់សាំងបង្ការកូវីដឡើងវិញ​ ខណៈ​ចំនួនក្នុងស្តុកកើនឡើង

//s9.kh1.co/fb/fbcb35937be88776b1f76a569d7b90d5e08464a6.jpg
សង្គម

 ១៤-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤លានដូស ត្រូវបាននាំចេញ ដែលជាចំនួនតូចមួយ សមាមាត្រទៅនឹងកម្មវិធីការទូតវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi

បរទេស៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមបន្តការនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងចំនួនតិចតួចឡើងវិញ ​នឹងបង្កើនការនាំចេញ​ច្រើននៅប៉ុន្មានខែខាងមុខនេះ ​ដោយសារចំនួនវ៉ាក់សាំងក្នុងស្តុក​កើនឡើង​ ស្របពេលប្រជាជនភាគច្រើន​បានចាក់វ៉ាក់សាំងរួចរាល់។ នេះបើតាមប្រភពព័ត៌មមាន CNA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងតេ​ហេរ៉ង់បាននិយាយថា ​វ៉ាក់សាំងមួយលានដូស ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ត្រូវបាន​នាំចេញទៅប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន ព្រមទាំងនាំចេញទៅប្រទេសនេប៉ាល់ផងដែរ។

រូបតំណាង
រូបតំណាង

រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤លានដូស ត្រូវបាននាំចេញ ដែលជាចំនួនតូចមួយ សមាមាត្រទៅនឹងកម្មវិធីការទូតវ៉ាក់សាំងដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ចាប់ផ្តើមនៅឆ្នាំនេះ មុនពេលរលកទី ២ នៃជំងឺកូវីដ បានបង្ខំឲ្យបញ្ឈប់កម្មវិធីនេះ។

សូមជម្រាបថា វិទ្យាស្ថាន​ Serum ​កំពុងផលិតវ៉ាក់សាំង Oxford AstraZeneca ចំនួន ២២០លាន​ដូស ក្នុងមួយខែ កើនឡើងពី ១៥០លានដូសនៅក្នុងខែសីហា ហើយក្រុមហ៊ុន Bharat Biotech កំពុងផ្គត់ផ្គង់វ៉ាក់សាំងដែល​ផលិតក្នុងស្រុកចំនួន ៣០លាន​ដូស ដែលគ្រោងនឹង​បង្កើនដល់ ៥០លានដូស នៅខែក្រោយ៕

វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា និងផ្តល់តាមរយៈគំនិតផ្តួចផ្តើម COVAX សកល បានមកដល់ ព្រលានយន្តហោះ​ Mogadishu ប្រទេសសូម៉ាលី
វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា និងផ្តល់តាមរយៈគំនិតផ្តួចផ្តើម COVAX សកល បានមកដល់ ព្រលានយន្តហោះ​ Mogadishu ប្រទេសសូម៉ាលី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T