ក្រុមហ៊ុនហិរញ្ញវត្ថុបានប្រកាសថា HYBE នឹងកើបប្រាក់ចំណេញខ្ពស់បំផុត!

//s9.kh1.co/4d/4dd802907bbc293497153cfa45200ff5191ffd24.jpg
យុវវ័យ

 ១៣-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនហិរញ្ញវត្ថុមួយបានលើកឡើងថា ក្រុមហ៊ុន HYBE Corporation ត្រូវបានគេរំពឹងថានឹងប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតនៅត្រីមាសទី៣ ឆ្នាំ ២០២១!

កូរ៉េខាងត្បូង ៖ យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុមួយបានឲ្យដឹថា ក្រុមហ៊ុន HYBE Corporation ត្រូវបានគេរំពឹងថានឹងប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតនៅត្រីមាសទី៣ ឆ្នាំ ២០២១ ដោយពួកគេត្រូវបានគេរំពឹងថានឹងប្រកាសពីការលក់បានប្រហែល ២៧០ លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការប្រមហែល ៥៧ លានដុល្លារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

នេះក៏ព្រោះតែក្រុមហ៊ុនបានលក់អាល់ប៊ុមជាង ៤.៩៥ លានអាល់ប៊ុម ជាមួយនឹងការត្រលប់មកវិញរបស់ BTS, SEVENTEEN, TXT ​ និងសិល្បករក្រោមទ្រនំ HYBE ផ្សេងទៀត ព្រមទាំងប្រាក់ចំណេញនៅត្រីមាសនេះដែលបានមកពីសកម្មភាពរបស់តារាៗ និងប្រាក់ចំណូលពីភាពជាដៃគូរបស់ BTS ជាមួយ McDonald's

TXT
TXT

ស្របនឹងនេះដែរ លោក Lee Ki Hoon អ្នកវិភាគផ្នែកហិរញ្ញវត្ថុមកពី Hana Financial Investment បានបញ្ជាក់ថា ប្រាក់ចំណេញប្រតិបត្តិការដែលរំពឹងទុកនៅត្រីមាសទី៤ គឺប្រហែលខ្ពង់ ៨២ ពាន់លានវ៉ុន ប្រមាណ ៦៨.៥ លានដុល្លារ ដោយយឆ្លុះបញ្ចាំងពីការត្រលប់មកវិញរបស់ក្រុម SEVENTEEN ការប្រគុំតន្ដ្រីរបស់ BTS ទាំង Offline tours និងការប្រគំតន្ត្រីតាមអ៊ិនធើណែត និងការ Come Back ព្រមជាមួយសកម្មភាពផ្សេងៗរបស់តារាៗ៕

SEVENTEEN
SEVENTEEN

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T