បុរាណវិទូបានជីករកឃើញទីតាំងផលិតស្រា កាលពី១,៥០០ឆ្នាំមុន នៅប្រទេសអ៊ីស្រាអែល

//s9.kh1.co/1d/1d5d9c0af16d2e41243f114e62b48b3ab56c8379.jpg
សង្គម

 ១២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីដំណើរការផលិតដ៏ស្មុគស្មាញ វាត្រូវបាននាំចេញទៅកាន់ជុំវិញតំបន់មេឌីទែរ៉ាណេ។

បរទេស៖ បុរាណវិទូបាននិយាយថា ទីតាំងផលិតស្រាដែលមានអាយុកាល១,៥០០ឆ្នាំ ដែលមានទំហំធំជាងគេបំផុតលើពិភពលោកនៅក្នុងពេលនោះ ត្រូវបានរកឃើញនៅប្រទេសអ៊ីស្រាអែល។ កន្លែងគាបចម្រាញ់ចំនួន៥ត្រូវបានជីករកឃើញ នៅទីតាំងផលិតស្រាដ៏ធំ ក្នុងទីក្រុង Yavne ដែលគេបានប៉ាន់ស្មានថាអាចផលិតស្រាបានពីរលានលីត្រក្នុងមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីដំណើរការផលិតដ៏ស្មុគស្មាញ វាត្រូវបាននាំចេញទៅកាន់ជុំវិញតំបន់មេឌីទែរ៉ាណេ។ អ្នកដែលបានរកឃើញកន្លែងនេះ មានការភ្ញាក់ផ្អើលចំពោះទំហំរបស់វា។

ទីតាំងនេះមានកន្លែងគាបចម្រាញ់ស្រាចំនួន៥ ដែលលាតសន្ធឹងលើផ្ទៃដីមួយគីឡូម៉ែត្រក្រឡា, ឃ្លាំងសម្រាប់ទុកនិងច្រកដបស្រា, និងឡសម្រាប់ដុតភាជន៍ដែលប្រើសម្រាប់រក្សាទុក។ វាមានកេរ្តិ៍ឈ្មោះ សម្រាប់គុណភាពនៅទូទាំងតំបន់មេឌីទែរ៉ាណេ ប៉ុន្តែនៅពេលនោះស្រាក៏ជាទំនិញដ៏សំខាន់សម្រាប់មនុស្សជាច្រើនដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/02/020245f86a5863cdf84f087539b52f447ac1e0df.jpg
https://s9.kh1.co/__image/w=650,h=366,q=100/98/98a7445cfa6dca9f6c2fc42f99e764e9f77af366.jpg
https://s9.kh1.co/__image/w=650,h=366,q=100/b3/b38b39b72bb7e54ab5deca36dd56f52d46dc54b8.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7f/7f8c373958bdffe693f2976d016a5e3a33bb5e9b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/97/970e60d39402cdf4f54f39336619486bce48c5cf.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T