អាមេរិកនឹងទទួល​ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទទួលស្គាល់ដោយ WHO

//s9.kh1.co/a0/a0a0d5f5dc70211a23998ea97c137e406c130aa2.jpg
សង្គម

 ០៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សហរដ្ឋអាមេរិកនឹងទទួលយក​អ្នក​ដំណើរអន្ដរជាតិ​ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែល​ទទួលស្គាល់ដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក (WHO)

បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បាននិយាយកាលពីថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកនឹងទទួលយក​អ្នក​ដំណើរអន្ដរជាតិ​ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែល​ទទួលស្គាល់ដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមប្រភពព័ត៌មាន ​Global news។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២០ ខែកញ្ញា សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា នឹងដកការរឹតបន្តឹងលើ​អ្នក​ដំណើរ​តាមយន្តហោះមកពី ៣៣ប្រទេស រួមមាន ចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសភាគច្រើនក្នុងទ្វីបអឺរ៉ុប ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងពេញលេញ ប៉ុន្តែមិនបានបញ្ជាក់​ ថាតើអ្នកចាក់វ៉ាក់សាំងប្រភេទណា នឹងត្រូវទទួលយកនោះទេ។

https://s9.kh1.co/__image/w=650,h=434,q=100/8b/8b3e7bfeb1c57c373c2a30b98c5452d6bd654192.jpg

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យ CDC បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងចំនួន ៦ប្រភេទ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ដោយ រដ្ឋបាលចំណី និងឱសថអាមេរិក (FDA) ឬអង្គការសុខភាពពិភពលោក នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ដដែលបន្ថែមទៀតថា នៅដើមសប្តាហ៍នេះ ដើម្បីជួយរៀបចំប្រព័ន្ធរបស់ពួកគេ, យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍អំពី វ៉ាក់សាំងដែលនឹងត្រូវទទួលស្គាល់ ហើយនឹងចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែមនៅពេលដែលតម្រូវការការធ្វើដំណើរត្រូវបានបញ្ចប់៕

https://s9.kh1.co/__image/w=650,h=445,q=100/fc/fcb4df4bfd0f20d71f068379f763f2455779cdaa.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T