ថាសេរ៊ី iPhone 13 មានមេម៉ូរីធំបំផុត 1TB តែល្បីថាសេរ៊ី iPhone 14 វិញនឹងកើនលើសនេះ ឡើងដល់ 2TB - Khmerload

ថាសេរ៊ី iPhone 13 មានមេម៉ូរីធំបំផុត 1TB តែល្បីថាសេរ៊ី iPhone 14 វិញនឹងកើនលើសនេះ ឡើងដល់ 2TB

https://s9.kh1.co/a2/a263ee05398c1cfc40385f3284633bd24d2b4a61.jpg
បច្ចេកវិទ្យា
 03-Oct-2021 10am · 2 months ago

បើសិន iPhone 14 Pro Max នឹងមានអង្គផ្ទុកទិន្នន័យ 2TB មែន នោះវាច្បាស់ជាបំបែកឯតទគ្គកម្មសម្រាប់ iPhone ថ្លៃបំផុតដែលមិនធ្លាប់មាន

បរទេស៖ បើយោងតាមអត្ថបទមួយរបស់ MacRumors បានឲ្យដឹងថា គេហទំព័រចិនមួយបានរំពឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញទូរសព្ទ iPhone 14 Pro ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុង 2TB។ នៅក្នុងការប្រៀបធៀបទៅនឹងទូរសព្ទ iPhone 13 Pro ដែលទើបនឹងចេញថ្មី ដែលផ្ដល់អង្គផ្ទុកទិន្នន័យរហូតដល់ 1TB នោះមានន័យថាសមត្ថភាពរបស់អង្គផ្ទុកទិន្នន័យនឹងកើនឡើងដល់ទ្វេដង។

ពាក្យចចាមអារ៉ាមពីមុនរបស់គេហទំព័រ DigiTimes បានរំពឹងទុកអំពីការផ្លាស់ប្ដូរថ្មី ប៉ុន្តែមិនបាននិយាយអំពីម៉ូឌែលដែលមានអង្គផ្ទុកទិន្នន័យ 2TB នោះទេ។ ចុងក្រោយ បើសិន iPhone 14 Pro Max នឹងមានអង្គផ្ទុកទិន្នន័យ 2TB មែន នោះវាច្បាស់ជាបំបែកឯតទគ្គកម្មសម្រាប់ iPhone ថ្លៃបំផុតដែលមិនធ្លាប់មាន ដោយសារតែ iPhone 13 Pro Max ដែលមានអង្គផ្ទុកទិន្នន័យ 1TB មានតម្លៃខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=339,q=100/a6/a6f2aa7588ca17039aae30b6eb865e669a20bbc5.jpg
រូបតំណាង

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង