តំបន់មួយនៅអាមេរិក ហាមឃាត់សិស្សមិនឲ្យប្រើកាតាប ស្រាប់តែសិស្សប្រើរបស់ទាំងនេះជំនួសវិញ (មានវីដេអូ)

//s9.kh1.co/d3/d3474715e1293c6b5897ff85e7f21e65ace398c8.jpg
សង្គម

 ០៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការហាមឃាត់នេះ ត្រូវបានសម្រេចឡើង ក្រោយពីកាំភ្លើងមួយដើម ត្រូវបានគេរកឃើញនៅក្នុងកាតាបរបស់សិស្សស្រីអាយុ១៣ឆ្នាំ

អាមេរិក៖ កាលពីសប្ដាហ៍មុននេះ តំបន់ Jefferson County ក្នុង Colorado សហរដ្ឋអាមេរិក បានចេញនូវច្បាប់ថ្មីដោយហាមឃាត់សិស្សានុសិស្សទាំងឡាយពីការប្រើប្រាស់កាតាបស្ពាយមកសាលារៀន។ ហើយច្បាប់នេះ ត្រូវបានអនុវត្តចំពោះសាលាមធ្យមក្នុងស្រុកចំនួនពីរ និងវិទ្យាល័យក្នុងស្រុកចំនួនពីរផងដែរ ដោយសាលាបឋមសិក្សាត្រូវបានលើកលែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃការហាមឃាត់នេះ ត្រូវបានសម្រេចឡើង ក្រោយពីកាំភ្លើងមួយដើម ត្រូវបានគេរកឃើញនៅក្នុងកាតាបរបស់សិស្សស្រីម្នាក់អាយុទើបតែ១៣ឆ្នាំ កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ។ ហើយដូច្នេះ សិស្សស្រីម្នាក់នេះ ក៏ត្រូវបានគេចាប់ឃាត់ខ្លួន ដើម្បីសួរនាំ និងជួបពិភាក្សាជាមួយអាណាព្យាបាលផងដែរ បើទោះបីជាមិនមានការបាញ់ប្រហារទៅលើនរណាម្នាក់ក៏ដោយ។

យ៉ាងណាមិញ រឿងរ៉ាវជាក់លាក់ទៅជាយ៉ាងណា មកទល់ពេលនេះគេមិនទាន់ដឹងនៅឡើយទេ។ តែបើងាកទៅកាន់សិស្សានុសិស្សនៅតាមសាលានីមួយៗវិញ បានដោះស្រាយបញ្ហានៃការមិនប្រើប្រាស់កាតាប ដោយពួកគេបាននាំគ្នាប្រើរទេះរុញឬអូសដែលជាប្រដាប់លេងរបស់កូនក្មេង កន្ត្រក់ដាក់ខោអាវ កន្ត្រក់ដាក់អីវ៉ាន់តាមផ្សារ ធ្នើររុញដាក់អីវ៉ាន់តាមផ្ទះ និងខ្សែរុំជាប់សៀវភៅដើម្បីស្ពាយពីក្រោយខ្នងជាដើម។

ចំពោះសកម្មភាពទាំងនេះ ត្រូវបានគេថតឡើងនិងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Tik Tok ដោយទទួលបានការចុចចូលទស្សនាជាង៣លានដងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T