ខេត្តព្រះវិហារ៖ នាពេលថ្មីៗនេះ ដោយសារឥទ្ធិពលព្យុះរួមទាំង ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃ ធ្វើឲ្យផ្លូវមួយចំនួននៅខេត្ពព្រះវិហារបានលិចលង់ ជាពិសេសគឺកំណាត់ផ្លូវលេខ៩២ ចាប់ពីឃុំកំពង់ស្រឡៅមួយស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរក ស្រុកជាំក្សាន្ត។
ដោយឡែក យោងតាមគណនីទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដោយសារតែកត្តាទឹកជំនន់ដែលកំពុងជន់លិច និងហូរកាត់ផ្លូវផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា ជ្រាប់ជាព័ត៍មានទាំងអស់គ្នាផងដែរ៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖