ជឿជាក់ណាស់! លោក Solskjaer ថា កីឡាករ Man UTD រូបនេះ នឹងក្លាយជាកំពូលកីឡាករម្នាក់

//s9.kh1.co/39/391ca54020ec0ad1e5d25da1448e63809302f543.jpg
កីទ្បា

 ០២-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោក Solskjaer ថា កីឡាករ Man UTD រូបនេះ នឹងក្លាយជាកំពូលកីឡាករម្នាក់។

អង់គ្លេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក ​Ole Gunnar Solsjaer  បានបង្ហាញការគាំទ្រដល់កីឡាករចំណូលថ្មី Jadon Sancho បើទោះបីខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Premier League ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho 
Sancho 

លោក Solskjaer សរសើរទម្រង់លេងរបស់ Sancho ក្នុងការប្រកួត Champions League ទល់ក្រុម ​Villarrealកន្លងទៅ ទោះបីគេមិនបានលេងពេញ៩០នាទីក្ដី។ លោកបានបង្ហាញថាទាំងក្រុម Man United និងជម្រើសជាតិអង់គ្លេស សុទ្ធតែជឿជាក់លើគុណភាពរបស់ Sancho។

Sancho និងលោក Soljkaer 
Sancho និងលោក Soljkaer 

គ្រូបង្វឹករូបនេះបាននិយាយថា៖

Sancho មានលក្ខខណៈពិសេស អ្នកគាំទ្រចូលចិត្ដគាត់។ ខ្ញុំគិតថាគេមានទំនាក់ទំនងជាមួយអ្នកគាំទ្រ ហើយនោះជាអ្វីដែលយើងចង់បាន។ ថ្វីត្បិតគេមិនទាន់រកគ្រាប់បាល់បានមែន ប៉ុន្ដែយប់មិញនេះ យើងបានឃើញការលេងរបស់គេ ហើយយើងនឹងបានបែបនេះច្រើនទៅទៀត។ Gareth តែងតែនិយាយថា Sancho មានសារៈសំខាន់ ហើយ Sancho ដឹងថាពួកគេជឿជាក់លើគេ។

លោក​ Solskjaer

ទន្ទឹមនឹងនេះ លោក​ Solskjaer មិនមានការព្រួយបារម្ភអំពីទម្រង់លេងរបស់ Sancho ទេ ព្រោះគេមានមិត្ដរួមក្រុមច្រើននៅអង់គ្លេស និង Man United ដែលគេអាចរៀនសូត្រតាមបាន ហើយលោកនៅតែជឿជាក់ថាគេ ជាកំពូលកីឡាករម្នាក់។

Sancho និង Ronaldo
Sancho និង Ronaldo

លោកបាននិយាយថា៖

គេនឹងក្លាយជាកីឡាករកំពូលម្នាក់។ ទម្រង់លេងពិតប្រាកដរបស់គេនឹងមកដល់ឆាប់ៗ។ យើងមានកីឡាករល្អៗ ដែលគេអាចរៀនសូត្រ និងសម្របខ្លួនតាម ដូចជា Cristiano Ronaldo និង Edinson Cavani  ហើយមានមិត្ដរួមជាតិផ្សេងទៀតដូចជា Marcus Rashford និង Jesse Lingard ជាដើម។ ដូច្នេះគេនឹងល្អ យើងមានមិនការព្រួយបារម្ភអ្វីឡើយ។ ប្រសិនបើគេនៅទីនេះ ខ្ញុំប្រាកដណាស់ គេនឹងលេងបានល្អ៕

លោក​ Solskjaer

ប្រភព sportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T