ប្រយ័ត្នអស់ប្រាក់! មេរោគថ្មីក្នុងកម្មវិធីទូរសព្ទ បានឆ្លងចូលឧបករណ៍ Android ជាង១០លានគ្រឿង ជាង៧០ប្រទេសហើយ - Khmerload

ប្រយ័ត្នអស់ប្រាក់! មេរោគថ្មីក្នុងកម្មវិធីទូរសព្ទ បានឆ្លងចូលឧបករណ៍ Android ជាង១០លានគ្រឿង ជាង៧០ប្រទេសហើយ

https://s9.kh1.co/26/26ba64f5f0c57323c03b8909022cb1685e842e46.jpg
បច្ចេកវិទ្យា
 01-Oct-2021 9am · 2 months ago

អ្នកដែលបានចុចលើវា នឹងត្រូវបានចូលទៅដោយផ្ទាល់ ដល់គេហទំព័រមួយដែលពួកវានឹងសួររកលេខទូរសព្ទ ដើម្បីចូលទៅដល់ promotion។

បរទេស៖ ក្រុមអ្នកស្រាវជ្រាវនៅ Zimperium zLabs បានឲ្យដឹងថា មេរោគថ្មីរបស់ Android មានឈ្មោះថា GriftHorse ត្រូវបានដាក់បង្កប់នៅក្នុងកម្មវិធីមិនតិចជាង២០០នោះទេ ដែលត្រូវបានអនុញ្ញាតឲ្យមាននៅលើ Google Play និងហាងកម្មវិធីខាងក្រៅផ្សេងៗទៀត។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មេរោគនេះបានឆ្លងដល់ឧបករណ៍ Android ជាង១០លានគ្រឿង មកពីជាង៧០ប្រទេសហើយ និងបានលួចលុយរាប់សិបលានដុល្លារពីជនរងគ្រោះ។

ក្រុមអ្នកស្រាវជ្រាវបានពន្យល់នៅក្នុងរបាយការណ៍របស់ពួកគេថា យុទ្ធនាការមេរោគ GriftHorse បានដំណើរការយ៉ាងហោចណាស់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ និងរហូតដល់ខែមេសា ឆ្នាំ២០២១។ នៅពេលដែលអ្នកប្រើប្រាស់បានដំឡើងកម្មវិធីដែលមានមេរោគ GriftHorse វានឹងបង្កើតសារជូនដំណឹង Notifications លោតឡើងការផ្ដល់ជូននូវការបញ្ចុះតម្លៃ ឬរង្វាន់ផ្សេងៗ។ អ្នកដែលបានចុចលើវា នឹងត្រូវបានចូលទៅដោយផ្ទាល់ ដល់គេហទំព័រមួយដែលពួកវានឹងសួររកលេខទូរសព្ទ ដើម្បីចូលទៅដល់ promotion។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=353,q=100/65/653dc87a3dedeff239884e00e7c247539af31433.png
សារជូនដំណឹងរបស់មេរោគ និងការសួររកលេខទូរសព្ទពីជនរងគ្រោះ

ជាការពិត ជនរងគ្រោះនៃមេរោគ GriftHorse បានកំពុង subscribe ទៅកាន់សេវាកម្ម premium SMS ដែលគិតថ្លៃលើសពី៣៥ដុល្លារក្នុងមួយខែ។ គេបានប៉ាន់ស្មានថា ប្រតិបត្តិករ GriftHorse បានរកប្រាក់ពី១.៥លានដុល្លារដល់៤លានដុល្លារក្នុងមួយខែ ដោយប្រើគ្រោងការណ៍នេះ ហើយជនរងគ្រោះដំបូងរបស់ពួកគេទំនងជាបាត់បង់អស់ប្រាក់២៣០ដុល្លារ ប្រសិនបើពួកគាត់មិនបានបញ្ឈប់ការប្រើប្រាស់នូវការបោកប្រាស់ទាំងនេះ។

https://s9.kh1.co/__image/w=650,h=334,q=100/42/42889ba5a6619cf000b8e36dd67d7b916db0f9fa.png
ផែនទីបង្ហាញពីប្រទេសដែលបានរងគ្រោះដោយសារមេរោគ GriftHorse

បើទោះបីជាគេមិនទាន់បានរកឃើញវត្តមានមេរោគនេះ នៅក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់ទាំងឡាយគួរប្រុងប្រយ័ត្ន ប្រសិនបើជួបលក្ខណៈដូចដែលបានរៀបរាប់ខាងលើ សូមកុំចុចលើវា ឬបញ្ឈប់ការប្រើប្រាស់កម្មវិធីទាំងនោះជាបន្ទាន់ និងលុបវាចេញ។ បើទោះជាកម្មវិធីទាំងនេះត្រូវបានគេលុបចេញពី Play Store ក៏ពួកវាអាចនឹងមានវត្តមាននៅលើហាងកម្មវិធីខាងក្រៅផ្សេងៗទៀត៕

ប្រភព: TechSpot

Chhen Hangly
H.L

អត្ថបទទាក់ទង