ស្រីឥណ្ឌារូបនេះ ចម្លែកខុសគេ មានដុំថ្មតូចៗចេញពីភ្នែក (មានវីដេអូ) - Khmerload

ស្រីឥណ្ឌារូបនេះ ចម្លែកខុសគេ មានដុំថ្មតូចៗចេញពីភ្នែក (មានវីដេអូ)

https://s9.kh1.co/32/32a393af658226bf3927d4e1c3877ebad728fefc.jpg
ប្លែកៗ
 01-Oct-2021 9am · 2 months ago

ដុំថ្មធ្លាក់ចេញមកចំនួនពី១០ ទៅ១៥ដុំជារៀងរាល់ថ្ងៃ

ឥណ្ឌា៖ ក្មេងស្រីឥណ្ឌាម្នាក់ឈ្មោះថា Chandni អាយុទើបតែ១៥ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្ដាសារព័ត៌មានក្នុងស្រុក ដោយសារតែមានដុំថ្មតូចៗចេញពីភ្នែករបស់នាងជារៀងរាល់ថ្ងៃអស់រយៈពេលពីរខែមកហើយ ដែលគ្រូពេទ្យគ្មានការពន្យល់អំពីការព្យាបាលនេះទេ។

យោងតាមសម្ដីគ្រួសារបានឲ្យដឹងថា ដុំថ្មតូចៗបានចាប់ផ្ដើមធ្លាក់ចេញពីភ្នែករបស់នាងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដែលដុំថ្មធ្លាក់ចេញមកចំនួនពី១០ ទៅ១៥ដុំជារៀងរាល់ថ្ងៃចាប់តាំងពីពេលនោះមក។  ហើយដុំថ្មចាប់ផ្ដើមធ្លាក់ចេញតាំងពីម៉ោងប្រហែល៦ព្រឹក និងធ្លាក់ជាបន្ដបន្ទាប់រហូតដល់ល្ងាចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ គ្រួសាររបស់នាងបានជឿជាក់ថា នាងកំពុងយំចេញដុំថ្ម ប៉ុន្ដែលោកវេជ្ជបណ្ឌិត Awadhesh Kumar ដែលជាគ្រូពេទ្យឯកទេសខាងភ្នែកបានអះអាងថា វាជារឿងដែលមិនអាចទៅរួចទេ ហើយជុំវិញករណីដ៏ចម្លែកនេះ ទំនងជានាងបានញុកដុំថ្មចូលទៅក្នុងភ្នែក ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=848,q=100/c7/c79ccec57554305cfbbe9f70a526469ffec4c2c5.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=365,q=100/c4/c4d9a35622ac384ea89a089412d6084195962e34.jpg
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង