លេចលឺថា Apple Watch Series 7 នឹងចេញលក់តាមហាង នៅពាក់កណ្ដាលខែតុលា - Khmerload

លេចលឺថា Apple Watch Series 7 នឹងចេញលក់តាមហាង នៅពាក់កណ្ដាលខែតុលា

https://s9.kh1.co/6e/6e021c53c6feab5bade8f45b03b4c9c3c2d73861.jpg
បច្ចេកវិទ្យា
 01-Oct-2021 9am · 2 months ago

ក្រុមហ៊ុនបាននិយាយថា វានឹងអាចរកបាន នៅចុងរដូវស្លឹកឈើជ្រុះ និងនៅចុងឆ្នាំនេះ ដូចដែលបានឃើញនៅលើគេហទំព័ររបស់ Apple

បរទេស៖ នាឡិកា Apple Watch Series 7 ត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍ពិសេសខែកញ្ញារបស់ Apple រួមជាមួយសែស្រឡាយ iPhone 13 និង iPad ម៉ូឌែលថ្មី។ ទោះជាយ៉ាងណាក៏ដោយ Apple Watch Series 7 មិនទាន់មានសម្រាប់អតិថិជននៅឡើយទេ ហើយ Apple ក៏មិនបានបង្ហើបឲ្យដឹងថា តើវានឹងមកដល់នៅពេលណានោះទេ។

យោងតាមលោក Jon Prosser បានឲ្យដឹងថា Apple Watch ជំនាន់ថ្មីត្រូវបានគេរំពឹងថា នឹងមកដល់ហាងនានា នៅក្នុងខែតុលា។ លោក Prosser បានចែករំលែករបាយការណ៍មួយ កាលពីថ្ងៃអង្គារ ដោយផ្អែកលើប្រភពជាច្រើន ដែលបានដឹងពីការបញ្ចេញ ដែលបានប្រាប់គាត់ថា Apple Watch Series 7 នឹងត្រូវចេញលក់ដល់អតិថិជននៅពាក់កណ្ដាលខែតុលា។ អ្នកសរសេរប្លុក (blog) របស់ Apple ក៏បាននិយាយផងដែរថា ការបញ្ជាទិញទុកជាមុនអាចចាប់ផ្ដើម នៅដើមសប្ដាហ៍ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំឡុងព្រឹត្តិការណ៍ប្រចាំខែកញ្ញា ក្រុមហ៊ុន Apple មិនបាននិយាយច្បាស់ថា ពេលណាដែល Apple Watch Series 7 នឹងមកដល់ហាងនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបាននិយាយថា វានឹងអាចរកបាន នៅចុងរដូវស្លឹកឈើជ្រុះ និងនៅចុងឆ្នាំនេះ ដូចដែលបានឃើញនៅលើគេហទំព័ររបស់ Apple។

គួរឲ្យចាប់អារម្មណ៍ ដៃគូរបស់ Apple គឺក្រុមហ៊ុន Hermès ហាក់ដូចជាបានបញ្ជាក់ពីការលេចធ្លាយរបស់លោក Prosser។ ក្រុមហ៊ុននេះដែលនឹងផ្ដល់ជូននូវម៉ូឌែលនាឡិកា Apple បានប្រាប់អតិថិជនថា ការបញ្ជាទិញទុកជាមុននូវ Series 7 នឹងចាប់ផ្ដើមនៅថ្ងៃទី8 ខែតុលា ឆ្នាំ2021។ គេនៅមិនទាន់ច្បាស់ថា ចម្លើយនេះពិតជាត្រឹមត្រូវដែរឬអត់ទេ ប៉ុន្តែវាពិតជាស៊ីគ្នានឹងការវិភាគ ដែលត្រូវបានរាយការណ៍ដោយលោក Prosser៕

https://s9.kh1.co/__image/w=650,h=366,q=100/d8/d8e5d3c94e35705b7095421b013f1573bb57d3d9.png
Apple Watch Series 7

ប្រភព: 9TO5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង