ក្រុមហ៊ុន Amazon បានបង្ហាញរ៉ូបូតមួយ ដែលអាចបញ្ជាពីចម្ងាយ ឲ្យវានៅចាំផ្ទះ - Khmerload

ក្រុមហ៊ុន Amazon បានបង្ហាញរ៉ូបូតមួយ ដែលអាចបញ្ជាពីចម្ងាយ ឲ្យវានៅចាំផ្ទះ

https://s9.kh1.co/9a/9aec958aa36efada227ff20ec2a7358345676b92.jpg
បច្ចេកវិទ្យា
 29-Sep-2021 10am · 2 months ago

ក្រុមហ៊ុនបាននិយាយថា វាអាចបញ្ជាពីចម្ងាយ នៅពេលម្ចាស់មិននៅផ្ទះ ដើម្បីពិនិត្យមើលសត្វចិញ្ចឹម មនុស្ស ឬជាសន្តិសុខចាំផ្ទះ។

បរទេស៖ ក្រុមហ៊ុន Amazon កំពុងដាក់ដំណើរការ Astro ដែលជារ៉ូបូតនៅក្នុងផ្ទះដំបូង ដែលបំពាក់ដោយ Alexa បច្ចេកវិទ្យាផ្ទះឆ្លាតវៃរបស់ខ្លួន។ ក្រុមហ៊ុនបាននិយាយថា វាអាចបញ្ជាពីចម្ងាយ នៅពេលម្ចាស់មិននៅផ្ទះ ដើម្បីពិនិត្យមើលសត្វចិញ្ចឹម មនុស្ស ឬជាសន្តិសុខចាំផ្ទះ។ វាក៏អាចយាមផ្ទះដោយស្វ័យប្រវត្តិ និងផ្ដល់ការជូនដំណឹងដល់ម្ចាស់ ប្រសិនបើវារកឃើញអ្វីមួយមិនប្រក្រតី។

រ៉ូបូត Astro ក៏អាចកំណត់ កុំឲ្យចូលទៅតំបន់ជាក់លាក់ណាមួយ ឬកុំឲ្យរំខាន។ វាក៏មានប៊ូតុងបិទកាមេរ៉ានិងមីក្រូហ្វូនផងដែរ ដូចនេះវាបាត់បង់សមត្ថភាពក្នុងការធ្វើចលនា។ រ៉ូបូតខ្នាតតូចនេះក៏បំពាក់កាមេរ៉ា periscope ដែលស្ថិតនៅខាងលើក្បាលរបស់វា។ ក្រុមហ៊ុន Amazon បានបង្ហាញឧទាហរណ៍នៃការប្រើប្រាស់វា ដើម្បីពិនិត្យមើលចំហាយហ្គាស ដែលគេភ្លេចបិទ មុននឹងចេញពីផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបង្ហាញថា រ៉ូបូតតម្លៃមួយពាន់ដុល្លារនេះ អាចជាជំនួយដល់មនុស្សចាស់។ ក្រុមហ៊ុន Amzaon បាននិយាយថា រ៉ូបូតនេះនឹងត្រូវបានគេដឹកជញ្ជូននៅចុងឆ្នាំនេះ ប៉ុន្តែមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ បន្ទាប់ពីដំណើរការដំបូងមានកំណត់ តម្លៃរបស់វានឹងកើនឡើងដល់១,៤៤៩ដុល្លារ៕

https://s9.kh1.co/__image/w=650,h=366,q=100/6b/6bbfa9978f6b00d16588fc3b8735de23bf395761.jpg
រ៉ូបូត Astro

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង