ឥណ្ឌាបិទប្រព័ន្ធអ៊ីនធឺណេតនៅក្នុងរដ្ឋមួយ ដើម្បីទប់ស្កាត់ការលួចចម្លង ក្នុងការប្រឡងដ៏ធំមួយ - Khmerload

ឥណ្ឌាបិទប្រព័ន្ធអ៊ីនធឺណេតនៅក្នុងរដ្ឋមួយ ដើម្បីទប់ស្កាត់ការលួចចម្លង ក្នុងការប្រឡងដ៏ធំមួយ

https://s9.kh1.co/c7/c7f5c0017f1a3900331b956f17b0afae9530f8b7.jpg
បច្ចេកវិទ្យា
 29-Sep-2021 9am · 2 months ago

បេក្ខជនរាប់សែននាក់បានចូលរួមការប្រឡងជ្រើសរើសគ្រូបង្រៀនរដ្ឋ Rajasthan ដែលជាវិញ្ញាសារមួយ ដែលនឹងបើកផ្លូវទៅរកការងារធ្វើជាគ្រូបង្រៀនបឋមសិក្សាឬអនុវិទ្យាល័យនៅសាលាដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ឥណ្ឌា៖ មនុស្សជាង២៥លាននាក់នៅទូទាំងរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌាបានប្រឈមមុខនឹងការរឹតត្បិតនិងបិទអ៊ឺនធឺណេតដោយរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការលួចចម្លងក្នុងការប្រឡងដ៏ធំមួយ។

បេក្ខជនរាប់សែននាក់បានចូលរួមការប្រឡងជ្រើសរើសគ្រូបង្រៀនរដ្ឋ Rajasthan ដែលជាវិញ្ញាសារមួយ ដែលនឹងបើកផ្លូវទៅរកការងារធ្វើជាគ្រូបង្រៀនបឋមសិក្សាឬអនុវិទ្យាល័យនៅសាលាដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ វាជាមុខតំណែងដែលគេចង់បាន ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ហើយការប្រឡងមិនត្រូវបានធ្វើឡើងនៅរដ្ឋ Rajasthan ចាប់តាំងពីឆ្នាំ២០១៨មក ដែលអាចជាហេតុផលមួយ ដែលមានបេក្ខជនយ៉ាងច្រើន កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មណ្ឌលប្រឡងរាប់ពាន់ត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ ដោយប្រជាជនធ្វើដំណើរពីស្រុកកំណើតរបស់ពួកគេតាមរថយន្តក្រុងឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋាភិបាល។ ប៉ុន្តែក៏មានការរឹតត្បិតលើការលួចចម្លងនៃការប្រឡងសរសេរ ដែលធ្លាប់រីករាលដាលនាពេលកន្លងមក ដូច្នេះអាជ្ញាធរបានបញ្ជាឲ្យស្រុកនានា រឹតបន្តឹងប្រព័ន្ធអ៊ីនធឺណេត ដើម្បីការពារការបែកធ្លាយវិញ្ញាសារ។ យ៉ាងហោចណាស់ ស្រុកចំនួន១០បានបិទអ៊ឺនធឺណេតចល័ត។

នៅស្រុក Jaipur ដែលមានប្រជាជនច្រើនបំផុតរបស់រដ្ឋនេះ ចំនួនជាង៦.៦លាននាក់ អ៊ីនធឺណេតត្រូវបានបិទចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។ ស្រុកធំៗផ្សេងទៀត រួមមាន Alwar, Nagaur, Sikar និង Ajmer ក៏បានដាក់ចេញនូវការបិទអ៊ឺនធឺណេតជាបណ្ដោះអាសន្នផងដែរ ដោយសរុបទៅ មនុស្សជាង២៥.២លាននាក់ត្រូវបានប៉ះពាល់។ បើយោងតាមរបាយការណ៍អង្កេត រដ្ឋ Rajasthan មានប្រជាជនជាង៦៨លាននាក់។

វិធានការទប់ស្កាត់ការលួចចម្លងផ្សេងទៀតរួមមាន កាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅតាមមណ្ឌលប្រឡងទាំងអស់។ បេក្ខជនមិនត្រូវបានអនុញ្ញាត ឲ្យយកចូលម៉ាសពាក់ពីខាងក្រៅនោះឡើយ។ បន្ទាប់ពីមកដល់មណ្ឌលប្រឡង ពួកគេត្រូវបោះចោលម៉ាសដែលបានយកមក បន្ទាប់មកប្រើម៉ាសដែលមណ្ឌលប្រឡងផ្ដល់ជូន៕

https://s9.kh1.co/__image/w=650,h=365,q=100/e8/e823111240b25a8cec761e1509ff184c61822d6b.jpg
https://s9.kh1.co/__image/w=650,h=365,q=100/19/197d93d3e9553be0c80e6670233c9dd1bbc61858.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង