Google អបអរខួបកំណើត២៣ឆ្នាំរបស់ខ្លួន ដោយបញ្ចេញនូវរូប Doodle ថ្មី - Khmerload

Google អបអរខួបកំណើត២៣ឆ្នាំរបស់ខ្លួន ដោយបញ្ចេញនូវរូប Doodle ថ្មី

https://s9.kh1.co/82/8276c569ba04df6f0ca916a8cafb07026646f865.jpg
បច្ចេកវិទ្យា
 28-Sep-2021 10am · 2 months ago

ចាប់តាំងពីថ្ងៃដំបូងមក Google បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលពង្រីកវិសាលភាពបំផុតមួយ នៅក្នុងពិភពលោក។

បរទេស៖ ក្រុមហ៊ុន Google បានប្រារព្ធខួបកំណើត២៣ឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ជាមួយនឹងរូប Doodle ថ្មី។ គំនូរចលនា Doodle នេះបង្ហាញពីលក្ខណៈពិសេសនៃនំខេកជាមួយនឹងលេខ២៣នៅពីខាងលើផងដែរ។ ចំណែកឈ្មោះរបស់វាមានលាបសូកូឡានិងរោយកម្ទេចពណ៌ផ្សេងៗ តែចំពោះអក្សរ L ត្រូវបានជំនួសមកវិញនូវរូបនំខេកតែម្ដង។

ដោយបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងដោយសហស្ថាបនិក លោក Sergey Brin និង Larry Page។ ក្នុងឆ្នាំ១៩៩៧ លោក Brin ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford University មានភារៈកិច្ចបង្ហាញការងាររបស់គាត់ នៅបរិវេណសាលា។ នៅឆ្នាំបន្ទាប់ ដៃគូនេះបានបង្កើតគំរូ Google ដំបូងជារួមគ្នា នៅក្នុងសយនដ្ឋានរបស់ពួកគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន លោក Sundar Pichai គឺជាអគ្គនាយកក្រុមហ៊ុន Google និងក្រុមហ៊ុនមេ Alphabet ផងដែរ ដែលស្នងតំណែងពីលោក Page តាំងពីឆ្នាំ២០១៥មក។ ចាប់តាំងពីថ្ងៃដំបូងមក Google បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលពង្រីកវិសាលភាពបំផុតមួយ នៅក្នុងពិភពលោក។ ជាមួយនឹងទីផ្សាររបស់ខ្លួន ភាពលេចធ្លោមានការកើនឡើងនូវការត្រួតពិនិត្យពីសមាជិកសភា និយតករ និងនិយោជិកផ្ទាល់៕

https://s9.kh1.co/__image/w=650,h=407,q=100/bc/bc666e399c7f4af983d9f4abfe330730d96a5dcb.png
រូប Doodle ខួបកំណើត២៣ឆ្នាំរបស់ Google

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង