ឡូយណាស់! យន្តហោះឯកជនមួយបង្ហាញ គំរូកាប៊ីនជិះនៅលើអាកាស តែដូចធ្វើដំណើរនៅក្រោមទឹក - Khmerload

ឡូយណាស់! យន្តហោះឯកជនមួយបង្ហាញ គំរូកាប៊ីនជិះនៅលើអាកាស តែដូចធ្វើដំណើរនៅក្រោមទឹក

https://s9.kh1.co/84/845b2cbe5ddb069f89faa4e7b38b283e84580d8a.jpg
យានជំនិះ
 27-Sep-2021 1pm · 4 months ago

គោលបំណងចម្បងរបស់វាគឺដើម្បីផ្ដល់នូវបទពិសោធន៍ល្អៗសម្រាប់អ្នកដំណើរនៅលើនោះ។

បរទេស៖ ឆាប់ៗអ្នកដំណើរតាមយន្តហោះឯកជនអាចធ្វើដំណើរតាមអាកាសក៏បាននិងដូចនៅក្រោមទឹកក្នុងពេលដំណាលគ្នា ទាំងនេះក៏ដោយសារគំរូកាប៊ីនរចនាថ្មី។ អ្នកជំនាញផ្នែកជួសជុលនិងថែទាំរថយន្តហោះក្រុមហ៊ុន Lufthansa Technik ទើបបង្ហាញរូបភាព render បង្ហាញការរចនាកាប៊ីនថ្មី សម្រាប់យន្តហោះ Airbus Corporate Jet ACJ330។

យោងតាមក្រុមហ៊ុនអាល្លឺម៉ង់នេះបានឲ្យដឹងថា ត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរពី១០ទៅ១៦នាក់ គោលបំណងចម្បងរបស់វាគឺដើម្បីផ្ដល់នូវបទពិសោធន៍ល្អៗសម្រាប់អ្នកដំណើរនៅលើនោះ។ ធាតុផ្នែកខាងក្នុងរបស់វាដែលរួមបញ្ចូលលក្ខណៈពិសេសថ្មីផងដែរ គឺបានបង្កប់នូវពហុមុខងារផ្សេងៗ។ ក្រៅពីធាតុបែបសាមញ្ញដែលមាននៅលើយន្តហោះឯកជន ដូចជាបន្ទប់គេង បន្ទប់ទឹក សូម្បីតែការិយាល័យនិងកន្លែងទទួលទានអាហារ ការរចនាកាប៊ីន "Explorer" មានលក្ខណៈពិសេសនៃប្រព័ន្ធប៉ាន់ស្មាន ដែលអាចគ្របដណ្ដប់ជញ្ជាំងខាងក្នុងនិងពិដាន ជាមួយប្រភេទកំណត់តាមបែបណាមួយ តាមចំណង់ចំណូលចិត្ត រួមបញ្ចូលទាំងពិភពនៅក្រោមទឹកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាព render ដំបូងនៃគំនិតរចនានេះនឹងត្រូវដាក់តាំងបង្ហាញ នៅក្នុងកម្មវិធី Monaco Yacht Show សម្រាប់អ្នកដែលមានបំណងចង់ទិញវា និងទទួលបានការចាប់អារម្មណ៍លើទីផ្សារនេះ។ ការបង្ហាញចុងក្រោយនៃការប៊ីនថ្មីនេះ នឹងប្រព្រឹត្តិទៅនៅពិព័រណ៍អាកាសចរណ៍ឌូបៃ ឆ្នាំ២០២១ នៅខែវិច្ឆិកា។ ទោះបីគោលបំណងនៃការរចនានេះគ្រាន់តែដើម្បីបង្ហាញពី លទ្ធភាពបច្ចេកទេសនិងការរចនានៃកាប៊ីនធំទូលាយដល់អតិថិជនក៏ដោយ ក្រុមហ៊ុន Lufthansa Techni និយាយថា វានឹងចំណាយពេលពី១៨ទៅ២៤ខែ ដើម្បីរចនានិងបំពេញគោលគំនិតពិសេសនេះ ប្រសិនបើអតិថិជនបញ្ជាទិញវាដោយផ្ទាល់ពីពួកគេ៕

https://s9.kh1.co/__image/w=650,h=366,q=100/2d/2d0b58fe2b171ab74ab1101b75b34054e8aeb45c.jpg
រូបភាព render

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង