ពិតជាមិនធម្មតា! មនុស្សអាចបង្កើតកូនឧបករណ៍តូចល្អិតបំផុត ដែលអាចហោះអណ្ដែតនៅក្នុងខ្យល់ ដើម្បីតាមដានបរិស្ថាន - Khmerload

ពិតជាមិនធម្មតា! មនុស្សអាចបង្កើតកូនឧបករណ៍តូចល្អិតបំផុត ដែលអាចហោះអណ្ដែតនៅក្នុងខ្យល់ ដើម្បីតាមដានបរិស្ថាន

https://s9.kh1.co/97/9706954b698a10b6cddef6881cffa5bb545803ce.jpg
បច្ចេកវិទ្យា
 26-Sep-2021 2pm · 2 months ago

សមាសធាតុអេឡិចត្រូនិចនេះរួមមាន ប្រភពថាមពលដែលអាចទាញយកថាមពលជុំវិញ មេម៉ូរី និងអង់តែនមួយដែលអាចបញ្ជូនទិន្នន័យទៅកាន់ស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រ។

បរទេស៖ វិស្វករមកពីសាកលវិទ្យាល័យ Northwestern University បានបង្កើតមីក្រូឈីបតូចហោះបាន ដែលពួកវាអាចប្រើសម្រាប់តាមដានចំនួនមនុស្ស ការបំពុលខ្យល់ និងវត្តមាននៃជំងឺនៅក្នុងខ្យល់។ ដោយមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ខ្សាច់ មីក្រូឈីបឬមីក្រូហោះហើរនេះមិនមានម៉ូទ័រឬម៉ាស៊ីនអ្វីទេ។ ជំនួសមកវិញ ឧបករណ៍ដ៏ល្អិតនេះប៉ះខ្យល់ហើយអាចហោះបាន ដែលស្រដៀងគ្នានឹងគ្រាប់ពូជចេញពីដើម maple ដែរ។

ការរចនានេះមានន័យថា ជាជាងធ្លាក់មកពីលើអាកាសទាំងដុល មីក្រូហោះហើរនេះធ្លាក់ចុះក្នុងល្បឿនយឺតៗនិងស្ថិតនៅក្នុងលក្ខណៈគ្រប់គ្រង។ កំឡុងពេលធ្លាក់ចុះ គេអាចប្រើប្រាស់វា ដើម្បីវាស់លក្ខខណ្ឌផ្សេងៗនៅក្នុងបរិយាកាស។ យោងតាមសាកលវិទ្យាល័យ Northwestern បានឲ្យដឹងថា ឧបករណ៍ទាំងនេះគឺជាទម្រង់តូចបំផុតបង្កើតឡើងដោយមនុស្សនិងអាចហោះបាន ហើយបំពាក់ដោយបច្ចេកវិទ្យាខ្នាតតូច ដូចជាឧបករណ៍ចាប់សញ្ញា ប្រភពថាមពល និងអង់តែនសម្រាប់ទំនាក់ទំនងឥតខ្សែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាសធាតុអេឡិចត្រូនិចនេះរួមមាន ប្រភពថាមពលដែលអាចទាញយកថាមពលជុំវិញ មេម៉ូរី និងអង់តែនមួយដែលអាចបញ្ជូនទិន្នន័យទៅកាន់ស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័រ។ ឧបករណ៍ចាប់សញ្ញាដែលបំពាក់ទៅក្នុងមីក្រូហោះហើររួមមាន ឧបករណ៍តូចៗដែលមានសមត្ថភាពស្វែងរកភាគល្អិតនៅក្នុងខ្យល់ pH បរិយាកាស និងការប៉ះពាល់ដោយពន្លឺព្រះអាទិត្យ។

ឧបករណ៍ទាំងនេះអាចត្រូវបានប្រើ ដើម្បីតាមដានផលប៉ះពាល់បរិស្ថាននៃការកំពប់សារធាតុគីមី ឬតាមដានកម្រិតការបំពុលបរិយាកាសស្ថិតនៅកម្ពស់ផ្សេងៗគ្នា។ ការទម្លាក់កូនដ្រូនដ៏ល្អិតរាប់ពាន់ទាំងនេះទៅក្នុងបរិយាកាស អាចបង្កើតការងារសម្អាតដ៏ធំមួយ មុនពេលដែលមីក្រូហោះហើរទាំងនេះធ្លាក់មកដល់ដី៕

https://s9.kh1.co/__image/w=650,h=366,q=100/c8/c85309a1902ce1f1dbd7c636e82a01834a348f1a.jpg
កូនឧបករណ៍ដ៏តូចនេះមានទំហំប៉ុនគ្រាប់ខ្សាច់ និងមានទំហំតូចបើប្រៀបធៀបទៅនឹងសត្វល្អិតមួយនេះ
https://s9.kh1.co/__image/w=650,h=366,q=100/ac/ac4f30cd50939f8ca60bc56cb9177c05fe9e1e18.jpg
កូនឧបករណ៍តូចល្អិត ដែលអាចហោះអណ្ដែតនៅក្នុងខ្យល់
វីដេអូ

ប្រភព: Jalopnik

Chhen Hangly
H.L

អត្ថបទទាក់ទង