អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់

//s9.kh1.co/9d/9d74ff4fd32664f9a69fb49e95e3dfbbac2ad2da.jpg
សង្គម

 ២៥-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទឹកស្ទឹងសែន នៅភូមិសាស្រ្តខេត្តព្រះវិហារ ទឹកមានកម្ពស់៖ ១១,៣៨ ម៉ែត្រ ហើយកម្ពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្នគឺ៖ ១១,៥០ម៉ែត្រ។

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងថា យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គិតត្រឹមវេលាម៉ោង ៦ៈ២៧នាទីព្រឹក ថ្ងៃទី ២៥ខែ កញ្ញា ឆ្នាំ ២០២១ ទឹកស្ទឹងសែន នៅភូមិសាស្រ្តខេត្តព្រះវិហារ ទឹកមានកម្ពស់៖ ១១,៣៨ ម៉ែត្រ ហើយកម្ពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្នគឺ៖ ១១,៥០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើ ​អាជ្ញាធរអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ​មេត្តាប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយដែលអាចបង្កឡើងដោយទឹកជំនន់ជាយថាហេតុ៕

រូបភាព (រដ្ឋបាលខេត្តព្រះវិហារ)
រូបភាព (រដ្ឋបាលខេត្តព្រះវិហារ)
រូបភាព (រដ្ឋបាលខេត្តព្រះវិហារ)
រូបភាព (រដ្ឋបាលខេត្តព្រះវិហារ)
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T