កូរ៉េខាងត្បូង ៖ ថ្មីៗនេះ BTS ទើបតែបានចូលរួមក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៦ ក្នុងនាមជាប្រធានាធិបតីពិសេស តាមរយៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០២១ សម្រាប់តំណាងមនុស្សជំនាន់ក្រោយ និងវប្បធម៌នាពេលអនាគត (2021 SDG Moment)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីវត្តមានលើកនោះ BTS បានទទួលការរិះគន់ថា ហេតុអ្វីបានជាពួកគេលេចមុខនៅក្នុងកិច្ចប្រជុំ ទាំងខ្លួនគឺជាសិល្បករ?
ជាក់ស្ដែង នៅក្នុង V Live កាលពីថ្ងៃទី២២ ខែ កញ្ញា កន្លងទៅ Suga ក៏បានលើកឡើងចំពោះការរិះគន់ខាងលើនេះថា ៖
ស្របជាមួយគ្នានេះដែរ សមាជិក BTS ផ្សេងទៀតក៏បានបញ្ជាក់ដែរថា ពួកគេគិតថា ពួកគេនឹងបំពេញតួនាទីរបស់ពួកគេ ប្រសិនបើមានមនុស្សជាច្រើនបានមើល ហើយទោះជាយ៉ាងណាក៏ដោយ មហាជនដឹងច្បាស់ហើយថា វត្តមានរបស់ក្រុមនេះ គឺបានជះឥទ្ធពលវិជ្ជមានដល់ពិភពលោកពិតប្រាកដមែន៕
ប្រភព ៖ Allkpop